អន្តរជាតិ

លោក ត្រាំ នឹងធ្វើជាអធិបតី ការប្រជុំក្រុម ប្រឹក្សា សន្តិសុខអង្គ ការសហប្រជាជាតិ ស្តីពីប្រទេសអ៊ីរ៉ង់

បរទេស៖ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាអធិបតីកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយ ស្តីពីប្រទេសអ៊ីរ៉ង់ នៅក្នុងខែនេះ ដើម្បីបង្ហាញនូវការរំលោភបំពានច្បាប់ អន្តរជាតិរបស់អ៊ីរ៉ង់ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំ ពិភពលោកប្រចាំឆ្នាំ នៅទីក្រុងញូយ៉ក។

សហរដ្ឋអាមេរិក ដែលកាន់កាប់តំណែង ប្រធានក្រុមប្រឹក្សាសម្រាប់ខែកញ្ញា នាពេលថ្មីៗនេះ មិនទទួលបានជោគជ័យ ក្នុងការជំរុញក្រុម ប្រឹក្សាសន្តិសុខឲ្យកោះហៅអ៊ីរ៉ង់ ហើយលោកស្រី Haley បានធ្វើការវាយប្រហារអ៊ីរ៉ង់ជាប្រក្រតី ដោយចោទពីបទជ្រៀតជ្រែក ក្នុងសង្គ្រាមនៅប្រទេសស៊ីរីនិងយេម៉ែន។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី Haley បានប្រាប់អ្នកកាសែតថា លោក ត្រាំ នឹងធ្វើជាអធិបតីកិច្ចប្រជុំ ដើម្បីដោះស្រាយការរំលោភ បំពានច្បាប់អន្តរជាតិ របស់អ៊ីរ៉ង់ និងអស្ថិភាពទូទៅ ដែលអ៊ីរ៉ង់បានសាបព្រួស នៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top