ព័ត៌មានជាតិ

រាជរដ្ឋាភិបាលស្នើ ព្រះមហាក្សត្រ តម្លើងឋាន្តរស័ក្តិ លោកវង្ស ពិសេន លោក ឥត សារ៉ាត់ និងលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលថ្មីក្នុងនីតិកាលទី៦ បានថ្វាយលិខិតទៅព្រះមហាក្សត្រកម្ពុជាដើម្បីស្នើសុំតែងតាំង និងតម្លើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជំនួស លោក ប៉ុល សារឿន , នាយឧត្តមសេនីយ៍ឥត សារ៉ាត់ ជានាយសេនាធិការចំរុះ នៃកង យោធពលខេមរភូមិន្ទបន្ថែមលើមុខងារបច្ចុប្បន្ន ជំនួស លោក គន់ គីម និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួស លោក មាស សុភា។

នេះបើយោងតាមលិខិត ដែលចុះហត្ថលេខាដោយ សម្តេចតេជោ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា  លោកប៉ុល សារឿន , លោក គន់ គីម និងលោក មាស សុភា ត្រូវបានរដ្ឋសភាផ្ដល់សេចក្ដីទុកចិត្ត ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៕

Facebook Comments

To Top