ព័ត៌មានជាតិ

រដ្ឋសភាជ្រើសរើសក្បាលម៉ាស៊ីន រដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តសមាជិ ករាជរដ្ឋាភិបាលថ្មី

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ រដ្ឋសភាបានបន្តបើក សម័យប្រជុំដើម្បី បោះឆ្នោតជ្រើសក្បាល ម៉ាស៊ីនរដ្ឋសភានិងផ្តល់ សេចក្តីទុកចិត្ត ដល់សមាជិករាជរដ្ឋាភិបាល
សមាជិកសភាទាំង១២៥រូប សុទ្ធតែមកកើតចេញពី គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលឆ្លងកាត់ការបោះឆ្នោត ជ្រើសតាំងអ្នកតំណាង រាស្ត្រអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨កន្លងមក។

សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៦ កញ្ញា នេះក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបណ្តោះអាសន្ន និងមានការអញ្ជើញ ចូលរួមពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ។

សូមជម្រាបថាការជ្រើសរើស សមាជិកសភាអាណត្តិទី៦ថ្មី និងសមាជិករាជរដ្ឋាភិបាលនេះ បន្ទាប់ពីរដ្ឋសភា បានបើកសម័យ ប្រជុំលើកដំបូង កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ កន្លងមកដើម្បីប្រកាសសុពលភាព សមាជិករដ្ឋសភាទាំងអស់១២៥ រូប ក្រោមធិបតីភាពព្រះក រុណាសម្តេច ព្រះបាទ នរោត្តមបរមនាថ សីហមុនី ព្រះមហាក្សក្រនៃព្រះរាជាណាចក្រកម្ពុជា ។

អ្វីដែលសំខាន់នោះនៅព្រឹកថ្ងៃទី៦ កញ្ញា នេះរបៀបវារៈសំខាន់ក្នុងសម័យប្រជុំគឺការបោះ ឆ្នោតជ្រើសប្រធានរដ្ឋសភា អនុប្រធានទី១ អនុប្រធានទី២ រដ្ឋសភា ប្រធាន និងអនុប្រធាន គណៈក ម្មការទាំងអស់នៅក្នុងរដ្ឋសភា ។ ជាងនេះការផ្តល់សេចក្តីទុកចិត្ត សមាជិករា ជរដ្ឋា ភិបាល ថ្មី ដែលត្រូវ បាន លាក់បាំងអស់ជាច្រើនខែមកហើយ៕ ដោយ ស សំណាង​

Facebook Comments

To Top