អន្តរជាតិ

មេដឹកនាំអាមេរិក-កូរ៉េខាងត្បូង​ នឹងជួបគ្នា​ នៅមហាសន្និបាតយូអិន​ ក្នុងខែនេះ

សេអ៊ូល៖​ សេតវិមានបានឲ្យដឹងថា​ លោកប្រធានាធិបតី កូរ៉េខាងត្បូង មូន​ ជេអ៊ីន​ និងប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ​ បានយល់ព្រមដើម្បីជួបគ្នានៅមហាសន្និបាត អង្គការ សហប្រជាជាតិ​ នៅក្រុងញូវយ៉ក​ នៅខែនេះ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០១៨។

មេដឹកនាំទាំងពីរ​ បានជជែកតាម ទូរស័ព្ទមុនពេល ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង​ របស់គណៈប្រតិភូរដ្ឋាភិបាល កូរ៉េខាងត្បូង​ ដែលដឹកនាំដោយលោក Chung Eui-yong ជាជំនួយការសន្តិសុខជាតិ របស់លោ​ក​ មូន​ ជេអ៊ីន។

ដំណើរទស្សនកិច្ចនេះ​ មានគោលបំណងកំណ ត់ថ្ងៃសម្រាប់ជំនួបលើកទី៣​ របស់លោកមូន​ ជេអ៊ីន​ ជាមួយមេដឹកនាំ កូរ៉េខាងជើងលោក​ គីម​ ជុងអ៊ុន​ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានឹងធ្វើនៅក្រុងព្យុងយ៉ាង​ នៅខែនេះ៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top