អន្តរជាតិ

មូស្គូនិយាយថា សេចក្តីថ្លែងការណ៍ របស់អង់គ្លេស ស្តីពីករណីបំពុល អតីតចារកម្ម របស់ខ្លួននោះគឺ ជារឿងដែលមិនអាច ទទួលយកបាន

មូស្គូ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញានេះ បានឲ្យដឹងថាសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រីTheresa May កាលពីថ្ងៃពុធម្សិលមិញ ពីករណីបំពុលអតីតចារកម្មរុស្ស៊ីលោក Sergei Skripal និងកូនស្រី របស់លោកគឺលោកស្រី Yulia គឺជារឿង ដែលមិនអាចទទួលយកបានឡើយ។

ក្រសួងការបរទេសរុស្សី បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា វាមានការចោទ ប្រកាន់ជាច្រើនប្រឆាំង នឹងប្រទេសរុស្ស៊ី និងពលរដ្ឋរបស់យើងពីរនាក់ ប៉ុន្តែយើងគឺពុំអាច ទទួលយកបាននោះឡើយ។

លោកស្រីMay ដែលបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការថ្មីៗ នេះមកថា ប៉ូលិស និងភ្នាក់ងារស៊ើបអង្កេតអង់គ្លេស បានកំណត់អត្តសញ្ញាណជនជាតិ រុស្ស៊ីពីរនាក់ ដែលពួក គេជឿថាជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីខែមីនានៅទីក្រុងSalisbury។

អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅលើ កញ្ចក់ទូរទស្សន៍ Rossiya-1 ថាចក្រភពអង់គ្លេស គួរតែផ្តល់នូវស្នាមម្រាមដៃ របស់ជនសង្ស័យ ទៅអាំងទែប៉ូលពី ព្រោះប្រជាជនទាំងនេះត្រូវបានចោទ ប្រកាន់ពីប្រទេសរុស្ស៊ី ត្រូវតែទទួលបានទិដ្ឋាការ ចក្រភពអង់គ្លេស៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top