នយោបាយ

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងនិងតម្លើងឋាន្តរស័ក្តិ លោក វង្ស ពិសេន លោក ឥត សារ៉ាត់ និង លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងតម្លើងឋាន្តរស័ក្តិដល់លោកវង្ស ពិសេន លោក ឥត សារ៉ាត់ និងលោក ហ៊ុន ម៉ាណែត តាមសំណើរនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយ ព្រះមហាក្សត្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

លិខិតដែលចុះហត្ថលេខាដោយ សម្តេចតេជោ នៅថ្ងៃទី៦ កញ្ញា បានទូលថ្វាយទៅ ព្រះមហាក្សត្រកម្ពុជាដើម្បីស្នើសុំតែងតាំង និងតម្លើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជំនួស លោក ប៉ុល សារឿន , នាយឧត្តមសេនីយ៍ឥត សារ៉ាត់ ជានាយសេនាធិការចំរុះ នៃកង យោធពលខេមរភូមិន្ទបន្ថែមលើមុខងារបច្ចុប្បន្ន ជំនួស លោក គន់ គីម និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួស លោក មាស សុភា។

សូមបញ្ជាក់ថា  លោកប៉ុល សារឿន , លោក គន់ គីម និងលោក មាស សុភា ត្រូវបានរដ្ឋសភា ផ្តល់ សេចក្តីទុកចិត្តទៅជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស៕

ដោយ៖ដើមអម្ពិល

Facebook Comments

To Top