អន្តរជាតិ

ប៉ារ៉ាហ្គាយ នឹងផ្លាស់ស្ថានទូត នៅអ៊ីស្ថាអែល របស់ខ្លួនទៅទីក្រុង តេលអាវីវវិញ នៅ៤ខែក្រោយ

បរទេស៖ យោងតាមប្រភពព័ត៌មាន ថ្មីមួយ ពីកាសែត UPI បានឲ្យដឹងថា ត្រឹមតែប៉ុន្មានសប្ដាហ៍ ក្រោយផ្លាស់កុងស៊ុល ទៅទីក្រុងយេរូសាឡឹម ប្រទេសប៉ារ៉ាហ្គាយបាននិយាយនៅថ្ងៃពុធថា ខ្លួននឹងផ្លាស់ស្ថានទូត នៅអ៊ីស្រាអែលរបស់ខ្លួន ត្រឡប់ទៅទីក្រុងតេលអាវីវវិញ។

រដ្ឋមន្ត្រីការបរទេសប៉ារ៉ាហ្គាយ លោក Luis Castiglioni បានប្រាប់អ្នកសារព័ត៌មានថា “ប្រទេសប៉ារ៉ាយហ្គាយ ចង់ចូលរួមក្នុងការ ធ្វើឲ្យមានប្រតិពលខ្លាំងឡើង ចំពោះកិច្ចប្រឹងប្រែងការទូត ក្នុងតំបន់ ដើម្បីសម្រេចបាននូវសន្តិភាព ដ៏ទូលំទូលាយ ស្មើភាព និងស្ថិតថេរយូរអង្វែង នៅមជ្ឈិមបូព៌ា”។

គួរបញ្ជាក់ថា នៅក្នុងខែឧសភា ប្រទេសប៉ារ៉ាហ្គាយ បានក្លាយ ជាប្រទេសទី៣ និងជាប្រទេសនៅអាមេរិក ខាងត្បូងទីមួយ ដែលបើកស្ថានទូតនៅក្នុងទីក្រុង យេរូសាឡឹម បន្ទាប់ពីសហដ្ឋអាមេរិកនិង ហ្គាតេម៉ាឡា ផ្លាស់ស្ថានទូតទៅយេរូសាឡឹម ៕

Facebook Comments

To Top