តារា

តារាសម្តែង Sarah Song និងស្វាមី Jason Chan ស្វាគមន៍កូនដំបូង

ហុងកុង ៖ គូស្នេហ៍សម្តែងហុងកុងនាង Sarah Song និងស្វាមី Jason Chan ដែលរៀបការកាលពី២០១៦នោះ បានស្វាគមន៍កូនដំបូងហើយ កាលពីសប្តាហ៍មុន។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា តារាសម្តែង Sarah Song បានសម្រាលកូនប្រុសដំបូងរួចហើយ ដោយការវះកាត់ក្នុងមន្ទីរពេទ្យមួយនៅហុងកុង កូនរបស់នាងជាកូនប្រុស មានទំងន់ជាង៣គីឡូក្រាម ហើយពេលនេះទាំងម្តាយ និងកូនបានបានចេញពីមន្ទីរពេទ្យហើយ ។

Jason Chan ជាស្វាមីបានបង្ហោះ អួតអ្នកគាំទ្រក្នុងបណ្តាញទំនាក់ទំនង ដោយក្តីរីករាយថា “ ពេលកូនទើបកើត ខ្ញុំមើលឃើញមុខគេដូច Sarah តែពេលមើលយូរទៅ មុខគេកាន់តែដូចខ្ញុំ សូម្បីមិត្តភក្តិក៏និយាយបែបនេះដែរ ។ ពេលនេះខ្ញុំមិនទាន់ដាក់ឈ្មោះអោយកូនទេ ខ្ញុំនឹងដាក់ឈ្មោះអោយគេ ជាភាសាអង់គ្លេស ហើយឈ្មោះចិនចាំគិតតាមក្រោយ” ។

Jason Chan ប្រាប់ដែរថា ម្តាយក្មេករបស់ខ្លួនមកជួយមើលថែ Sarah ព្រោះខ្លួនជាប់រវល់ថតភាពយន្ត ហើយពេលសួរនាំពីអារម្មណ៍ ដែលបានក្លាយជាឪពុកតារារូបនេះប្រាប់ថា ខ្លួនសប្បាយចិត្តនិងរំភើបលើសអ្វីទាំងអស់៕ ដោយ ៖ទូច សុខលីដា

Facebook Comments

To Top