អន្តរជាតិ

ជំនួយការកូរ៉េខាងត្បូង៖ បញ្ជីនុយក្លេអ៊ែ គឺគ្រប់គ្រាន់ សម្រាប់ការប្រកាស បញ្ចប់សង្គ្រាម

បរទេស៖លោក Moon Chung-in ជាជំនួយការរបស់ប្រធានាធិបតីដ៏មានថ្វីមាត់ និងជាអ្នកប្រាជ្ញ ដែលពីមុនធ្លាប់រិះគន់ចំណងមិត្តភាព សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បាននិយាយថា ការប្រកាសបញ្ចប់សង្គ្រាម អាចធ្វើការចុះហត្ថលេខា នៅមុនពេលលុបបំបាត់ អាវុធនុយក្លេអ៊ែទាំងស្រុងបាន។

យោងតាមប្រភពព័ត៌មានពីកាសែត UPI ទីប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន រូបនេះ បានប្រាប់បណ្ដាញទូរទស្សន៍ក្នុងស្រុក MBC នៅថ្ងៃពុធថា ការបង្ហាញនូវបញ្ជីអាវុធនុយក្លេអ៊ែ របស់ប្រទេសកូរ៉េខាងជើង នឹងគ្រប់គ្រាន់សម្រាប់សហរដ្ឋអាមេរិក ចុះហត្ថលេខាសេចក្តីប្រកាសបញ្ចប់សង្គ្រាម។

លោក Moon Chung-in បានលើកឡើងថា សេចក្តីថ្ថែងការណ៍របស់លោក ឆ្លុះបញ្ចាំងនូវគំនិតសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជានឹងបើកបង្ហាញ ដល់ទីក្រុងសេអ៊ូល ហើយប្រេសិតកូរ៉េខាងត្បូង នៅទីក្រុងព្យុងយ៉ាងនាថ្ងៃពុធសប្ដាហ៍នេះ អាចនឹងនៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីចែកចាយនូវសារនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top