X

ជំនួញកូរ៉េខាងជើង ពឹងផ្អែកជាខ្លាំង លើប្រទេសចិន

បរទេស៖ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់  ប្រទេសកូរ៉េខាងជើង ហើយធ្យូងថ្ម គឺជារបស់នាំចេញ ដ៏ចម្បង នេះបើយោងតាម សេចក្តីរាយការណ៍កាលពីថ្ងៃពុធមួយ ស្តីពីសេដ្ឋកិច្ចកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមរបាយការណ៍ ដែលធ្វើឡើងដោយវិទ្យាស្ថាន អភិវឌ្ឍន៍កូរ៉េ បានរកឃើញថា ប្រទេសចិន គឺជាដៃគូនាំចេញដ៏ធំបំផុតរបស់ប្រទេស កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ គឺមានចំនួនដល់ទៅ៩០ភាគរយនៃ បរិមាណជំនួញអន្តរជាតិរបស់ កូរ៉េខាងជើង។

របាយការណ៍នោះបាននិយាយថា របស់នាំចេញដ៏ចម្បងពីកូរ៉េខាងជើងទៅប្រទេស ចិន គឺធ្យូងថ្ម នៅចន្លោះឆ្នាំ ២០០៨និង២០១៦ ហើយនៅដើមទសវត្សឆ្នាំ២០០០ ការនាំចេញដ៏ចម្បងរបស់ទីក្រុងព្យុងយ៉ាង គឺសារធាតុរ៉ែ មានដូចជាមាសនិងស័ង្កសី ចំណែកមូលហេតុធ្វើមានការនាំចេញ ធ្យូងថ្មកូរ៉េខាងជើងទៅចិនកើនឡើង ខ្ពស់ គឺព្រោះតែការពង្រីកវិសាលភាព ដ៏លឿននៃសេដ្ឋកិច្ចចិន៕

Facebook Comments