អន្តរជាតិ

ជើងហោះហើរ មួយជាប់គាំង នៅភាគខាងត្បូង បារាំងសង្ស័យមាន ជំងឺឆ្លង

ប៉ារីស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ទី៦ ខែកញ្ញានេះបានឲ្យដឹងថាអ្នកដំណើរសរុប ១៤៧នាក់ត្រូវបាន ជាប់គាំងលើយន្តហោះ មួយគ្រឿងដែលធ្វើដំណើរមក ពីអាល់ហ្សេរីបន្ទាប់ ពីវាបានចុះចតនៅ Perpignan ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃពុធជុំវិញករណី សង្ស័យនៃជំងឺអាសន្នរោគ ។

ស្ថានីយទូរទស្សន៍ BFMTV បានដកស្រង់សម្តីរបស់លោក Denis Leluc ប្រធានអាកាសយានដ្ឋាន Sud de France-Perpignan ថាវាទំនងជា មានក្មេងម្នាក់ អាចផ្ទុកជំងឺអាសន្នរោគហើយគាត់ និងឪពុកម្តាយរបស់ គាត់ត្រូវបានគេពិនិត្ យយ៉ាងម៉ត់ចត់មុនពេល ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពដទៃទៀត។

នៅមិនទាន់មានការអះអាងថា តើវាជាជំងឺអាសន្នរោគ ឬយ៉ាងណានោះទេប៉ុន្តែយន្តហោះមួយនេះគឺបានធ្វើដំណើរ ចេញពីតំបន់Oran នៃប្រទេសអាល់ហ្សេរីដែលជាតំបន់កំពុងមានជំងឺ អាសន្នរោគកំពុងរាលដាលហើយមាន មនុស្សយ៉ាងហោចណាស់៣នាក់មកហើយ ដែលបានស្លាប់និង៧០នាក់ទៀត កំពុងផ្ទុកមេរោគ នេះ៕ស៊ុនលី

Facebook Comments

To Top