អន្តរជាតិ

ចិនបញ្ជាក់ថា កម្ចី៦០ពាន់លាន ឲ្យបណ្តាលប្រទេស នៅអាហ្វ្រិក មិនមែនជាការ បន្ថែមបំណុលឡើយ

ប៉េកាំង: មន្ត្រីចិនកំពូលម្នាក់ បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសចិន កំពុងព្យាយាម ជួយអភិវឌ្ឍន៍ប្រទេស នៅអាហ្វ្រិកមិនមែនបង្កើន ប្រាក់បំណុលនោះទេ ខណៈដែលរដ្ឋាភិបាល បានរុញច្រានចោល ការប្រឆាំងទៅនឹងការរិះគន់ថា ខ្លួនកំពុងធ្វើឲ្យទ្វីបមួយនេះ នៅបន្តជាប់បន្ទុក ដោយគ្មាននិរន្តរភាពក្នុងអំឡុង កិច្ចប្រជុំកំពូលមួយ នៅក្នុងទីក្រុងប៉េកាំង។

កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីចិន Xi Jinping បានធ្វើការសន្យាថា នឹងផ្តល់ប្រាក់ ៦០ពាន់លានដុល្លារ ដល់បណ្តាប្រទេសអាហ្វ្រិក នៅថ្ងៃបើកវេទិកាចិន អាហ្វ្រិកស្តីពីកិច្ច សហប្រតិបត្តិការ ដែលត្រូវគ្នានឹងទំហំមូលនិធិ ដែលបានផ្តល់នៅកិច្ចប្រជុំកំពូល ចុងក្រោយបង្អស់ ក្នុងទីក្រុងJohannesburgនៅឆ្នាំ២០១៥។

មួយរយៈចុង ក្រោយនេះបណ្តាប្រទេសអាហ្រ្វិក ដែលកំពុងស្វែងរកការ រៀបចំឡើងវិញ នូវបំណុល របស់ពួកគេជាមួយប្រទេសចិន ដែលបានបម្រើការងារ ជាការត្រួតពិនិត្យជាក់ស្តែង ចំពោះចំណងទំនាក់ទំនង របស់ក្រុងប៉េកាំងជាមួយទ្វីបនេះ បើទោះបីជាប្រទេស ភាគច្រើន របស់ប្រទេសនេះ នៅតែមើលឃើញថា ការផ្តល់ប្រាក់កម្ចីរបស់ចិន គឺជាការភ្នាល់ដ៏ល្អបំផុត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេក៏ដោយ។

ទោះបីជាយ៉ាងណាក្តីប្រទេសចិន បានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមានមហិច្ឆតារបស់ខ្លួន នៅក្នុងទ្វីបអាហ្វ្រិកដែលមានអ្វីផ្សេងទៀត ក្រៅពីផលប្រយោជន៍ល្អ បំផុតនៃទ្វីបនេះនោះទេ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top