ព័ត៌មានជាតិ

ឃើញម៉ូតូទុក ចោលទំនងពេក បម្រុងចូលយកត្រូវ ម្ចាស់ស្រែកផ្អើល ​​

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ បម្រុងធ្វើសកម្មភាព លួចម៉ូតូត្រូវបានម្ចាស់ដឹងទាន់ បង្កការភ្ញាក់ផ្អើលដល់កម្លាំង​​ នគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ​​២ម៉១០នាទី រំលងអាធ្រាត្រ ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១៨ ​​​នៅចំណុចផ្លូវ ៦០ម៉ែត្រ ក្រុមទី​៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ២នាក់នេះ មានឈ្មោះ ៖ ១-ឈ្មោះ សុខ ធី ហៅ ក្តី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ ។ ២-ឈ្មោះ ផល្លី យ៉ាង ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិប្ញស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ ។

ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿងម៉ាកសេ ១០០កូរ៉េ (ម៉ូតូចាស់) លេខតួ+លេខម៉ាស៊ីន (រលប់មើលមិនឃើញ) គ្មានស្លាកលេខ, ដែកចុងស្រួចចំនួន១ ,សោរបំពង់លេខ៨ចំនួន១ និង មួកកាតឹប ពណ៍ខ្មៅ ចំនួន១ ។

​បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បី​កសាង​​​​ សំណុំ​រឿងចាត់ការតាមនីតិវិធី ៕

ដោយ៖ ប៉ិច នរៈ

Facebook Comments

To Top