ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ពីបទដើរផ្សព្វផ្សាយ ចែកខិតប័ណ្ណ មានរូបអាសអាភាស

ភ្នំពេញ ៖ នៅថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១​យប់ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ​បានឃាត់ខ្លួនជនជាតិចិន ​២នាក់ កំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណមាន រូបអាសអាភាពបង្កប់ន័យ បម្រើសេវាផ្លូវភេទ នៅចំណុចឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ៖ ១-ឈ្មោះ HUANG JI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ។ ២-ឈ្មោះ XIA LU​ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)​​ ។

​ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញបានឈាន ទៅធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅហាងម៉ាស្យា យីហោ SPA​ ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនស្ត្រីជនជាតិចិនចំនួន១០នាក់ នៅក្នុង ហាងម៉ាស្យា មកធ្វើការសាកសួរ និងដកហូតបានវត្ថុតាង ៖​ខិតប័ណ្ណមានរូបអាសអាភាស​ ៧២ប្រអប់ (១ប្រអប់ស្មើនឹង៥០០សន្លឹក)​,សៀវភៅកត់ត្រា ៣ក្បាល​, ស្រោមអនាម័យមិនទាន់ប្រើចំនួន ៨០ស្រោម,
​ស្រោមអនាម័យប្រើរួចចំនួន​ ០៥ស្រោម,​អាយផេត​ ម៉ាក Dinabook ១គ្រឿង,​កាបូបដាក់ស្រោមអនាម័យ ចំនួន ៣,​វិទ្យុទាក់ទងម៉ាក Magaband ចំនួន ៣គ្រឿង,។

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងស្ត្រីចំនួន ១០នាក់ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរតាមនីតិវិធី នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត៕ដោយ៖ព្រឿង វិសាល

Facebook Comments

To Top