អន្តរជាតិ

ក្រុមហ៊ុន Suzuki Motor នឹងដកខ្លួនចេញពីទីផ្សារ ប្រទេសចិន ដោយសារការលក់ធ្លាក់ចុះ

តូក្យូ៖ក្រុមហ៊ុន Suzuki Motor Corp បានឲ្យដឹងថា ខ្លួននឹងផ្ទេរភាគហ៊ុន ៥០ភាគរយ របស់ខ្លួន ទៅឲ្យក្រុមហ៊ុន Chongquing Changan Automobile Co ក្នុងការបណ្តាក់ទុន រួមគ្នារបស់ចិន ដោយសារការលក់ ធ្លាក់ចុះបានជំរុញឲ្យក្រុមហ៊ុនជប៉ុន ដកខ្លួនចេញពីទីផ្សារ រថយន្តធំជាងគេ នៅលើពិភពលោកយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

ក្រុមហ៊ុន Suzuki កំពុងព្យាយាមលក់ម៉ូដែលតូចៗ របស់ខ្លួននៅក្នុងប្រទេសចិន ក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ ជាមួយនឹងក្រុមថ្នាក់កណ្តាល ដែលកំពុងកើនឡើងដែលកំពុងជ្រើសរើស យករថយន្តធំៗ ។ ក្រុមហ៊ុនបានដាក់ភាគហ៊ុន៤៦ ភាគរយរបស់ខ្លួននៅក្នុងក្រុមហ៊ុន JV ជាមួយក្រុមហ៊ុន Jiangxi Changhe Automobile កាលពីខែមិថុនា។

ក្រុមហ៊ុន Suzuki បាននិយាយថា ខ្លួននឹងផ្ទេរភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Changan Suzuki ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ទៅក្រុមហ៊ុន Changan Automobile ដែលធ្វើ ឲ្យក្រុមហ៊ុន JV ជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ក្រុមហ៊ុនចិន។

ប្រធានក្រុម ហ៊ុន Suzuki លោក Osamu Suzuki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារតែការផ្លាស់ប្តូរទីផ្សារចិនទៅកាន់រថយន្តធំ ៗ យើងបានសម្រេចចិត្តផ្ទេរ ភាគហ៊ុនទាំងអស់ទៅឲ្យក្រុមហ៊ុន Changan Automobile ។ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបាននិយាយថា ការលក់រថយន្តរបស់ចិន ដែលផលិតដោយក្រុមហ៊ុន Changan Suzuki រួមទាំងក្រុមហ៊ុន Vitara compact SUV នឹងបន្តនៅពេលនេះ។

ក្រុមហ៊ុន Suzuki បានលក់យានយន្តចំនួន ១០៥,០០០គ្រឿង នៅក្នុងប្រទេសចិននៅដំណាច់ ខែមីនាពោល គឺធ្លាក់ចុះ ២៩ ភាគរយធៀបនឹងឆ្នាំមុនហើយបានថយចុះយ៉ាងខ្លាំងពីចំនួន ២៥២,០០០ នៅឆ្នាំ ២០១៣៕

ដោយ៖លី ភីលីព

Facebook Comments

To Top