អន្តរជាតិ

កូរ៉េខាងជើង​ ប្ដេជ្ញាអភិវឌ្ឍសេដ្ឋកិច្ច​ ដោយមានជំនួយ ពីខាងក្រៅ​ ខណៈជាប់គាំង កិច្ចរចានុយក្លេអ៊ែរ

សេអ៊ូលៈ​ កូរ៉េខាងជើង​ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់ខ្លួនក្នុងការជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចដោយមានការជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក​ និងទណ្ឌកម្មដែលកំពុងរារាំងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ខ្លួន​ ជាមួយកូរ៉េខាងត្បូង។

កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់ គណបក្សពលករកូរ៉េ​ ដែលកំពុងកាន់អំណាចបានហៅការដាក់ ទណ្ឌកម្មដែលដឹកនាំ ដោយសហរដ្ឋអាមេរិក​ លើកូរ៉េខាងជើងថា​ ជាការប្រឆាំនឹងរបបខ្លួន​ និងធ្វើឲ្យជាប់គាំងកិច្ចចរចានុយក្លេអ៊ែរ។

កាសែតនេះបានឲ្យដឹងនៅក្នុងអត្ថាធិប្បាយមួយថា “មិនដែលធ្លាប់គិតអំពីការអភិវឌ្ឍ សេដ្ឋកិច្ចរបស់យើង​ ដោយជំនួយពីខាងក្រៅនោះទេ” ដោយបន្ថែមថា​ សាមគ្គីភាពកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន​ និងវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យា​ គឺជាកំលាំងជំរុញពីភាពជឿនលឿននៃសេដ្ឋកិច្ច៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top