អន្តរជាតិ

កូរ៉េខាងជជើង​ ពន្លឿនការរៀបចំ​ សម្រាប់ខួបលើកទី៧០​ នៃការបង្កើតរដ្ឋ​ នៅចុងខែនេះ

ព្យុងយ៉ាង៖​ ទីភ្នាក់ងារព័ត៌មានក្យូដូបានបញ្ជាក់នៅថ្ងៃពុធនេះថា​ ប្រទេសកូរ៉េខាងជើង​ បានបង្កើន​ និងពន្លឿនការរៀបចំ​ សម្រាប់ខួបលើកទី៧០​ នៃការបង្កើតប្រទេស​ នៅចុងខែនេះ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០១៨។

ស្លាកសញ្ញាពណ៌ស្រស់ឆើតឆាយ​ ដែលមានពាក្យថា “ការប្រារព្ធខួបលើកទី៧០ នៃការបង្កើតរដ្ឋ”ត្រូវបានគេដាក់នៅតាមដងផ្លូវសំខាន់ៗរបស់​ ទីក្រុងព្យុងយ៉ាង​ ដោយមានសិស្សវិទ្យាល័យ​ និងនិស្សិតសាកលវិទ្យាល័យមួយចំនួន​ ដែលកំពុងហ្វឹកហាត់ការដើរក្បួនភ្លើងបំភ្លឺ​ និងល្បែងធំ ៗ ដើម្បីប្រារព្ធខួប។

ចំនួនភ្ញៀវទេសចរដ៏ច្រើនក៏ដូចជាគណៈប្រតិភូផ្លូវការបានមកដល់រដ្ឋធានីរបស់កូរ៉េខាងជើង​ នៅមុនខួបអនុស្សាវរីយ៍​ក្នុងនោះអ្នកស្រុកនិយាយថា អ្នកសារព័ត៌មានបរទេសជាង ១០០នាក់ត្រូវបានគេរំពឹងថា​ នឹងយកព័ត៌មានអំពីព្រឹត្តិការណ៍ពាក់ព័ន្ធខាងលើនេះ៕

ដោយ​ ៖ឈូក​ បូរ៉ា

Facebook Comments

To Top