អន្តរជាតិ

Update: រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ហៅសៀវភៅដែលសរសេរ​ដោយអ្នកព័ត៌មាន Washington Post ថា​​​ជាការប្រឌិតដែលសម្បូរបែប

បរទេស៖ លោក James Mattis រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក បានហៅការសរសេររឿង របស់អ្នកយកព័ត៌មានរបស់ Washington Post អំពីខ្លួនគាត់ និងពាក្យសម្តីរបស់គាត់ ទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានការយល់ដឹងអំពីស្មើនឹង សិស្សថ្នាក់ទី៥ ឬទី៥នោះ ថាជារឿងប្រឌិត ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ លោក Mattis បានមានប្រសាសន៍ថា «គំនិតដែលខ្ញុំនឹងបង្ហាញពី ការមិនខ្លាចរអារចំពោះ មេបញ្ជាការដែលជាប់ឆ្នោត មិនគោរពចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ឬអត់គោរពដល់តំណែង ការិយាល័យប្រធានាធិបតី ពីសំណាក់ក្រសួងការពារជាតិ របស់យើង នេះគឺជាផលិតផលនៃ ការច្នៃប្រឌិតសម្បូរ បែបរបស់នរណាម្នាក់» ។

សូមជម្រាបថា អ្នកយកព័ត៌មាន របស់កាសែត Washington Post គឺ លោក Bob Woodward បានសរសេរក្នុងសៀវភៅ ក្រោមចំណងជើងថា «ការភ័យខ្លាច: ត្រាំ នៅសេតវិមាន» ដែលកាលពីនៅឯកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៩ ខែមករាលោក ត្រាំ បានចោទសួរការ ចំណាយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកក៏ដូចជាសារៈសំខាន់ នៃវត្តមានយោធាអាមេរិកនៅលើកូរ៉េ ឧបទ្វីប ។

នៅក្នុងសៀវភៅនេះ សៀវភៅថ្មីមួយដោយអ្នកកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ លោក Bob Woodward ដែលអះអាងពីការផ្តល់នូវ ការយល់ដឹងអំពីហិង្សារបស់លោក ដូណាល់ ត្រាំ ដោយក្នុងនោះ សេតវិមានអាម៉េរិក បានបង្ហាញពីបរិយាកាសតានតឹង ក្នុងអំឡុងពេលមុនពេលឈាន ទៅដល់ការវាយប្រហារដោយ មីស៊ីលប្រឆាំងនឹងប្រទេសស៊ីរី នៅខែមេសាឆ្នាំ ២០១៧ ។ ការវាយប្រហារដោយអាវុធគីមីនេះ បានបណ្តាលឲ្យលោក ដូណាល់ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង រហូតចង់សម្លាប់លោក បាសា អាល់អាហ្សាដ ប្រធានាធិបតីស៊ីរីថែមទៀតផង ៕

ដោយ៖ ណៃ តុលា

Facebook Comments

To Top