X

Update៖ ព្យុះទីហ្វុង Jebi សម្លាប់មនុស្ស តិចបំផុត១១នាក់ ដែលបានវាយប្រហារមកលើ ប្រទេសជប៉ុន

ជប៉ុន៖ គេហទំព័រ Sky News បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨នេះថា យ៉ាងហោចណាស់ មនុស្សចំនួន១១នាក់ ត្រូវបានគេរាយការណ៍ ថាបានបាត់បង់ជីវិត ក្រោយពីជប៉ុន បានរងការវាយប្រហារ ដោយព្យុះទីហ្វុងដ៏ខ្លំាងក្លា់ នៅក្នុងរយៈពេល២៥ ឆ្នាំមកនេះ ។

ពលរដ្ឋប្រមាណ ជាង១លាននាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ខណៈដែលព្យុះទីហ្វុង Jebi ដែលបាននាំកម្លាំង ខ្យល់បោកបក់រហូតដល់ ១៣៥ គីឡូម៉ែត្រក្នុង១ ម៉ោងទៅកាន់តំបន់មួយចំនួននៃប្រទេសនេះ ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា មនុស្សចំនួន១១នាក់បានសម្លាប់មនុស្សអស់១០នាក់ ដោយសារអាកាសធាតុ ទន្ទឹមនឹងនេះដែរ ពលរដ្ឋជាង២០០នាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួស ។

ការព្រមានអំពីការជម្លៀស ខ្លួនត្រូវបានប្រកាសឲ្យដឹងថា មានពលរដ្ឋ១,១៩លាននាក់ នៅតំបន់បែកខាងលិច និងភាគកណ្តាលនៃប្រទេសជប៉ុន និងពលរដ្ឋផ្សេងទៀតប្រមាណ១៦.០០០នាក់ បានចាកចេញដោយមិនទាន់ បានទទួលការប្រកាសអាសន្នដែលចាំបាច់ត្រូវធ្វើការជម្លៀស ខ្លួនចេញនោះទេ ៕ ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments