អន្តរជាតិ

Update៖​ ចំនួនអ្នកស្លាប់ កើនឡើងដល់​ ៩នាក់ ក្រោយព្យុះទីហ្វុង វាយប្រហារភាគខាងលិច ប្រទេសជប៉ុន

តូក្យូ៖​ ចំនួនអ្នកស្លាប់ ​បានកើនឡើងដល់​ ៩នាក់ ក្នុងហេតុការណ៍គ្រោះធម្មជាតិ ព្យុះទីហ្វុងវាយប្រហារ តំបន់ភាគខាងលិចប្រទេសជប៉ុន​ កាលពីថ្ងៃអង្គារម្សិលមិញ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០១៨។

ព្យុះទីហ្វុងមួយ បានបោកបក់ឆ្លងកាត់ ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដោយបន្សល់ទុក យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់​ និងជាង ២០០នាក់បានរងរបួស​ ស្របពេលដែលខ្យល់បក់ខ្លាំង​ និងរលកខ្ពស់​ បានបិទអាកាសយានដ្ឋាន អន្តរជាតិកានសូ​។

ភភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា​ បន្ទាប់ពីឆ្លងកាត់ផ្នែកខាងត្បូងនៃតំបន់ Tokushima, ព្យុះទីហ្វុងបានវាយប្រហារ​ សេវាកម្មហោះហើរ​ និងរថភ្លើង​ ត្រូវបានលុបចោលនៅក្នុងតំបន់ Kinki និងកន្លែងផ្សេងទៀត​ ខណៈរោងចក្រ​ និងកន្លែងពាណិជ្ជកម្មដូចជា Universal Studios Japan ដែលជាសួនកម្សាន្ត ដ៏ពេញនិយមនៅអូសាកា​ ក៏ត្រូវបានបិទផងដែរ៕ ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top