Uncategorized

UNHCR ៖ ពលរដ្ឋពីស៊ូដង់ខាងត្បូង ប្រមាណជិត២លាននាក់ ត្រូវបានជម្លៀសខ្លួនចេញ

ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ទីភ្នាក់​ងារជនភៀស ខ្លួនរបស់អង្គការ សហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ពលរដ្ឋស៊ូដង់​ខាងត្បូងប្រមាណ១,៨៤លាននាក់ ត្រូវបានជម្លៀសខ្លួនចេញ ទន្ទឹមនឹងនេះដែរ​ពលរដ្ឋជិត​២,៥លាននាក់បានភៀសខ្លួន និងក្លាយជាជនអន្តោប្រវេសន៍ ​ជ្រកកោននៅក្នុងប្រទេស​ជិតខាងមួយចំនួន ។

លោក Johann Siffointe តំណាងឲ្យឧត្តមស្នងការ​ការពារជនភៀសខ្លួន​នៃអង្គការសហ​ប្រជា ជាតិ (UNHCR)ប្រចាំនៅស៊ូដង់ខាងត្បូង បានថ្លែងថា ប្រទេសដែលមានក្មេងខ្ចីជាង​គេបំផុត របស់ពិភពលោក បានធ្លាប់ភ្លក់រសជាតិនៅតែបន្តជម្លៀស​ខ្លួនចាប់តាំងពីមានជម្លោះផ្ទៃ​ក្នុងកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៣ ។

លោក Siffointe បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្រុង Juba ថា “ពលរដ្ឋស៊ូដង់ខាង​ត្បូង​ជាច្រើននាក់ត្រូវបានគេជីកដកទាំងឬស ជាជាងពួកគេស្វែងរកឳកាស​ក្នុងការចាប់ផ្តើម​សាងជីវិតថ្មីរបស់ពួកគេ និងហានិភ័យដ៏ធំបំផុតនៅក្នុងសង្គមដែលជាកន្លែង​ដែលពួកគេ​រស់នៅ” ។

លោកបានបញ្ជាក់ថា “ផលវិបាកនៃជម្លោះផ្ទៃក្នុង​ត្រូវបានបរាជ័យសម្រាប់ការ​ដោះស្រាយក្នុង​រឿង​ជម្លៀសខ្លួនចេញ ដែលអាចបង្កឲ្យមានភាពវិនាស” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top