X

SCG​ សម្ពោធ​ Roofing Solution Center ដែល​ផ្ដល់​សេវាកម្ម ប្រឹក្សា និង​ដំណោះ​ស្រាយ​ផ្នែក​ដំបូល​​សម្រាប់​ ម្ចាស់លំនៅដ្ឋាន​

ភ្នំពេញ៖​ ក្រុមហ៊ុន អេស​ស៊ីជី (SCG) ជាពហុសាជីវកម្ម​ឈាន​មុខ​ គេ​នៅក្នុងតំបន់អាស៊ាន​ បាន​សហការ​ជាមួយ នឹង​ភ្នាក់ងារ​ចែកចាយ ​របស់ខ្លួន​ក្នុងការ​បើក ដំណើរការ​ SCG Roofing Solution Center នៅ​​រាជធានីភ្នំពេញ ដែលផ្ដល់​សេវាកម្ម​​គ្រប់ជ្រុង​ជ្រោយ​​សម្រាប់​ម្ចាស់ ​លំនៅដ្ឋាន និង​ម្ចាស់គម្រោង​អភិវឌ្ឍ​​ ដែល​មាន​បំណង​ស្វែង​រក​ម៉ូដ​ដំបូល និង​សេវាកម្ម​ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក​ដំបូល។

SCG Roofing Solution Center ​នេះគឺជា​ទីតាំង​ផ្ដល់ ​សេវា​កម្មប្រឹក្សា និង​ដោះស្រាយ​ផ្នែក​ដំបូល​ដំបូង​គេ​នៅក្នុង ​ប្រទេស​កម្ពុជា ដែលអតិថិជន​អាច​មក​ប្រើប្រាស់​ ដើម្បីចាប់ផ្ដើម​រចនា​ដំបូល​គេហដ្ឋាន ​របស់ខ្លួន ជ្រើស​រើស​សម្ភារៈ​​សំណង់ និង​ស្វែង​រក​ជាង​ដែលត្រឹមត្រូវ​សម្រាប់ការងារ ​ប្រក់ដំបូល។

មជ្ឈមណ្ឌលផ្ដល់​សេវា​កម្ម​ ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក ​ដំបូល​នេះ ​ស្ថិតនៅ​ក្នុង​ភ្នាក់ងារ​ចែកចាយ​របស់អេសស៊ីជី ឈ្មោះថា ម៉ៅ គឹមសៀន ត្រេឌីង ខូ អិលធីឌី ដែលជួយ​ផ្ដល់​ដំណោះស្រាយ ​ល្អប្រពៃ​សម្រាប់​ការងារ​សាងសង់ ដំបូល​ សេវាកម្ម​​នេះ​ត្រូវ​បាន​បង្កើតឡើង ដោយ​គិត​គូ​លើ​ការ​ចង់បាន​របស់អតិថិជន ដែល​បង្ហាញថា ម្ចាស់លំនៅដ្ឋាន និង​ម្ចាស់​គម្រោង ​អភិវឌ្ឍ​អចលនទ្រព្យ​​ចង់បាន​អ្នកជំនាញជួយ​ដល់ពួកគេ​ ក្នុង​ការ​ចាត់ចែង​ដំណើរការ​សាង​សង់​ដំបូល។

លោក ពង់ថាណា​ ដេវីតា​យ៉ាផន (Pongdhana Dejvittayaporn) នាយក​ផ្នែក​លក់ និងទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បានពន្យល់ថា​ “យើង​បាន​សិក្សា​លើ​តម្រូវការ​របស់អតិថិជន ហើយ​បាន​រកឃើញថា ពួកគាត់​ភាគ​ច្រើន​ត្រូវការ​សេវា​កម្ម និង​ដំណោះស្រាយ​​​លើ​ការងារ​សាងសង់ ជាពិសេស​ដំណោះស្រាយ​ ដែលជួយ​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​ដំណើរការ​សាងសង់​បាន​កាន់តែងាយ​ស្រួលជាងមុន​ ការងារ​ប្រក់ដំបូល គឺជាដំណាក់​កាល​មួយ​ដែលមានភាព​ស្មុគស្មាញខ្លាំង​​​ នៅក្នុងការ​សាងសង់លំនៅដ្ឋាន​ ក្នុងនាមជាអ្នកជំនាញ យើង​បង្កើត ​‘SCG Roofing Solution Center’ ដើម្បីផ្ដល់​សេវាកម្មប្រឹក្សា និង​ដំណោះស្រាយផ្នែក​ដំបូល​​ទាំង​ស្រុង​សម្រាប់ការងារ​ប្រក់ដំបូល”។

លោកបន្ដថា​ អ្នកជំនាញ​ដែលទទួល​ការ​បណ្ដុះបណ្ដាលពី អេស​ស៊ីជី នឹងជួយដល់អតិថិជន​យើង​ក្នុងការ​គ្រប់គ្រង​ដំណើរការប្រក់ដំបូលទាំងមូល​ ដែល​រាប់ចាប់តាំងពី​ការ​រចនា​ប្លង់ រហូត​ដល់​ការ​ណែនាំជាង និង​ការ​គាំទ្រ​បច្ចេកទេស​ ធ្វើដូច្នេះ ធានាថា អតិថិជន​នឹងទទួល​បាន​ដំបូល​ផ្ទះ​ល្អ​ស្អាត​បំផុត​ សេវាកម្ម​នេះ ជាតឹកតាង​បង្ហាញ​ឲ្យ​ឃើញ​ការ​យកចិត្ត​ទុកដាក់​របស់អេស​ស៊ីជី ចំពោះអតិថិជន​ និង​បំណ​ង​របស់ក្រុមហ៊ុន​​ក្នុងការ​ផ្ដល់​ដំណោះស្រាយ​ផ្សេងៗ ដែលជួយ​ឲ្យ​អតិថិជន​អាច​ទទួល​បានដោយងាយ​នូវ​​លទ្ធផល​ការងារដែលគេចង់បាន​​។

លោក​ស្រី ម៉ៅ គឹមសៀន ជា​ភ្នាក់ងារ​ចែកចាយ​ ម៉ៅ គឹមសៀន ត្រេឌីង ខូ អិលធីឌី បាន​​បង្ហាញ​នូវ​ក្តី រំភើប​រីក​រាយ​​ចំពោះ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​ SCG Roofing Solution Center នេះឡើង​ ដោយលើកឡើងថា​ “មជ្ឈមណ្ឌលផ្ដល់​សេវា​កម្ម​ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក​ដំបូល​​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់អតិថិជន​ ដែល​កំពុង​ស្វែង​រក​សេវា​សាងសង់​​ដំបូល​”។

ក្រុមហ៊ុន អេស​ស៊ីជី ផ្ដល់​ជូន​នូវ​សម្ភារ​សំណង់ និង​សេវា​ជា​ច្រើន​សម្រាប់​វិស័យសំណង់​នៅកម្ពុជា ហើយ​បាន​គាំទ្រ​យ៉ាង​សកម្ម​​លើ​ការងារ​អភិវឌ្ឍន៍ជំនាញ​ជាង​សំណង់​​នៅក្នុង​ប្រទេស​ថែមទៀត​ផង៕

Facebook Comments