អាមេរិកៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក Google បានប្រកាសថា ខ្លួនកំពុងប្រើប្រាស់បច្ចេកវិទ្យា ស៊ើបការណ៍សម្ងាត់ថ្មី (AI) ដើម្បីប្រឆាំងនឹងការ រីករាលដាលនៃមាតិកា ដែលពាក់ព័ន្ធនឹងការ រំលោភបំពានផ្លូវភេទកុមារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ។
Google បានឲ្យដឹងថា បច្ចេកវិទ្យាបទំនើបរបស់ខ្លួន ប្រើបណ្តាញសរសៃប្រសាទជ្រៅ សម្រាប់ដំណើរការកែច្នៃរូបភាព ដើម្បីជួយស្វែងរក និងរកឃើញសម្ភារៈ បំពានផ្លូវភេទលើកុមារ (CSAM) លើអ៊ីនធឺណិត ។
ឧបករណ៍ថ្មីដែលមានមូលដ្ឋាន លើបណ្តាញសរសៃប្រសាទជ្រៅ នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដល់អង្គការមិនមែនរដ្ឋាភិបាល និង “ដៃគូឧស្សាហកម្ម” ដទៃទៀត ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន បច្ចេកវិទ្យាផ្សេងៗតាមរយៈ សេវាកម្មមាតិកាសុវត្ថិភាព API ថ្មីដែលអាចត្រូវបានផ្តល់ ជូនតាមការស្នើសុំ ៕
ដោយ៖ ឈូក បូរ៉ា
Facebook Comments
