X

កិច្ចប្រជុំកំពូលរវាង មហាយក្សចិន​ និងអាហ្វ្រិក​ បានបញ្ចប់ ជាមួយនឹងការ ប្រកាសផែនការ សកម្មភាព

ប៉េកាំង៖​ កិច្ចប្រជុំកំពូល រយៈពេល ២ថ្ងៃនៅទីក្រុងប៉េកាំង​ ដែលនាំមកជាមួយមេដឹកនាំ ចិន​ និងប្រទេសអាហ្វ្រិកទាំង ៥៣​ បានបញ្ចប់កាលពីថ្ងៃអង្គារ​ ដោយមានការប្រកាស​ និងផែនការសកម្មភាពមួយត្រូវ បានអនុម័ត​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០១៨។

លោកស៊ី​ ជិនពីង ប្រធានាធិបតីចិន​ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ បន្ទាប់ពីការបញ្ចប់វេទិកា​ ស្តីពីកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិកថា “យើងនឹងនាំដៃគ្នា​ ដើម្បីបង្កើតឱ្យមានវាសនាមួយ”។

លោកស៊ី​ បានគូសបញ្ជាក់ថា​ ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅដោយផ្អែកលើគំនិតផ្តួចផ្តើមចិន​ និងខ្សែបន្ទាត់នៃការវិនិយោគ​ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងទ្វីបអាហ្វ្រិក៕

Facebook Comments