សន្តិសុខ និង សង្គម

​ថ្ងៃ​ទី​៤ ​កញ្ញាបង្រ្កាបគ្រឿងញៀន ៣៥ករណី ឃាត់ខ្លួន៧៣នាក់

​ភ្នំពេញ ៖ នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានបង្ក្រាប ការ​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់គ្រឿងញៀនចំនួន ៣៥​ករណី ឃាត់ ៧៣​នាក់​(​ស្រី ១១​នាក់​)។
​វត្ថុតាង​ចាប់​យក​សរុប​មាន​មេតំ​ហ្វេ​តា​មីន​(ice) = ២០៤,២​ក្រាម និង ២២​កញ្ចប់​តូច​ -​កញ្ឆា = ៣១៧១​ដើម​។​ប្រភេទ​បទល្មើស​៖+​ជួញដូរ ១៧​ករណី ឃាត់ ៣៩​នាក់ (​ស្រី ៨​នាក់​)+​ប្រើប្រាស់ ១៦​ករណី ឃាត់ ៣៤​នាក់​(​ស្រី ៣​នាក់​)+​ដាំ​ដុះ ២​ករណី ឃាត់ ០​នាក់​(​ស្រី ០​នាក់​)។ អាវុធហត្ថ​បង្ក្រាប​៖ជួញដូរ ៥​ករណី ឃាត់ ៥​នាក់​(​ស្រី ១​នាក់​) +​ប្រើប្រាស់ ៤​ករណី ឃាត់ ៩​នាក់​(​ស្រី ០​នាក់​),ដាំ​ដុះ ១​ករណី ឃាត់ ០​នាក់​(​ស្រី ០​នាក់​)៕

Facebook Comments

To Top