អន្តរជាតិ

អ្នកស្រាវជ្រាវរកឃើញការផ្លាស់ប្តូរ ត្រជាក់និងស្ងួត ស្របគ្នា ជាមួយនឹងការ លេចឡើងនៃមនុស្ស សម័យបុរាណ

អាល្លឺម៉ង់៖ ការស្រាវជ្រាវថ្មីមួយបានចង្អុលបង្ហាញថា អាកាសធាតុត្រជាក់ និងស្ងួត បានជួយឲ្យមនុស្សសម័យ Homo sapiens ទៅជាមនុស្សសម័យ Neanderthal នៅទូទាំងអឺរ៉ុបនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវបានរកឃើញថា រយៈពេលត្រជាក់បែបនេះស្របគ្នា នឹងការបាត់ខ្លួនជាក់ស្តែងនៃបងប្អូន ជីដូនជីតារបស់យើងនៅតាម តំបន់ផ្សេងៗគ្នានៃទ្វីបដែលបន្តដោយរូបរាង នៃមនុស្សរបស់យើងគឺ Homo sapiens ។

លោក Michael Staubwasser នៃសាកលវិទ្យាល័យខឹឡូននៅអាល្លឺម៉ង់បាននិយាយថា មិនថាពួកគេផ្លាស់ប្តូរ ឬស្លាប់ក៏ដោយយើងមិនអាច ប្រាប់បានទេ។

មនុស្សសម័យ Neanderthals ធ្លាប់បានរស់នៅក្នុងទ្វីបអឺរ៉ុប និងអាស៊ី ប៉ុន្តែបានស្លាប់អស់ ប្រហែល ៤០ ០០០ ឆ្នាំមុន គ្រាន់តែប៉ុន្មានពាន់ ឆ្នាំបន្ទាប់ពីមនុស្សរបស់ យើង គឺ Homo sapiens បានមកដល់អឺរ៉ុប។អ្នកវិទ្យាសាស្ដ្របានជជែកគ្នា យ៉ាងយូរអំពីអ្វីដែលបានកើត ឡើងហើយខ្លះបានបន្ទោសការ ប្រែប្រួលអាកាសធាតុ។

ការពន្យល់ដែលបានស្នើផ្សេងទៀតរួមមានរោគរាតត្បាត និងគំនិតដែលថា អ្នកចំណូលថ្មីបានធ្វើឲ្យសមនុស្ស សយ័ម Neanderthals មានធនធាន បន្តទៀត៕

Facebook Comments

To Top