អន្តរជាតិ

អ្នកកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍៖ លោក ដូណាល់ ត្រាំ ចង់សម្លាប់ប្រធានាធិបតីស៊ីរី ក្រោយការវាយប្រហារ អាវុធគីមីកាលពីឆ្នាំ២០១៧

បរទេស៖ សៀវភៅថ្មីមួយ ដោយអ្នកកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ លោក Bob Woodward ដែលអះអាង ពីការផ្តល់នូវការយល់ដឹង អំពីហិង្សារបស់លោក ដូណាល់ ត្រាំ ដោយក្នុងនោះ សេតវិមានអាម៉េរិក បានបង្ហាញពីបរិយាកាសតានតឹង ក្នុងអំឡុងពេល មុនពេលឈានទៅដល់ ការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងប្រទេសស៊ីរី នៅខែមេសាឆ្នាំ ២០១៧។ ការវាយប្រហារ ដោយអាវុធគីមីនេះ បានបណ្តាលឲ្យលោក ដូណាល់ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង រហូតចង់សម្លាប់លោក បាសា អាល់អាហ្សាដ ប្រធានាធិបតីស៊ីរីថែមទៀតផង។

យោងតាមលោក Woodward បន្ទាប់ពីការចោទប្រកាន់ នៃការវាយប្រហារដោយអាវុធគីមី នៅទីក្រុង Khan Shaykhun កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៧ ដែលទាំងមន្រ្តីស៊ីរី និងរុស្ស៊ីបានរិះគន់ថា ជាការវាយប្រហារទង់ជាតិក្លែងក្លាយ ក្នុងបំណងបង្ខូចរដ្ឋាភិបាលស៊ីរីនោះ គឺលោកប្រធានាធិបតី Trump ខឹងសម្បាយ៉ាងខ្លាំងដែលចង់សម្លាប់ លោកប្រធានាធិបតី Bashar Assad ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា តាមរយៈការឆ្លើយឆ្លង ទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក James Mattis លោក Trump បាននិយាយថា: “ចូរសម្លាប់លោក អាហ្សាដ ហើយយើងនឹងចូលទៅ ហើយយើងនឹងសម្លាប់មនុស្សយ៉ាងច្រើន។

ជាមួយគ្នានោះដែរ លោក James Mattis បានប្រាប់លោកប្រធានាធិបតីត្រាំថា លោកនឹងដោះស្រាយបញ្ហានេះ លោក Mattis ដាក់ទូរស័ព្ទចុះ ហើយប្រាប់អ្នកជំនួយការម្នាក់ របស់លោកថា “យើងនឹងមិនធ្វើបែបនេះទេ យើងនឹងត្រូវការវិធានការច្រើនទៀត” ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top