អន្តរជាតិ

អ៊ីស្រាអែលបង្ហាញថា ខ្លួនអាចនឹងវាយប្រហារ កន្លែងអាវុធអ៊ីរ៉ង់ នៅប្រទេសអ៊ីរ៉ាក់

បរទេស៖អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានបង្ហាញថា ខ្លួនអាចនឹងវាយប្រហារ ទៅលើសម្ភារៈយោធាអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់បាន ស្របពេលដែលខ្លួន នាពេលថ្មីៗនេះ បានធ្វើការវាយប្រហារ តាមអាកាសជាច្រើន នៅក្នុងប្រទេសស៊ីរី។

លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Avigdor Lieberman បានប្រាប់សន្និសីទកាសែត មួយយ៉ាងដូច្នេះថា “យើងពិតជាកំពុងឃ្លាំមើលអ្វីៗ គ្រប់យ៉ាងទាំងអស់ ដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ីរី ហើយចំពោះការគម្រាមកំហែងពីអ៊ីរ៉ង់ យើងនឹងមិនកំណត់ព្រំដែនខ្លួនឯង ឲ្យនៅត្រឹមតែក្នុងទឹកដីស៊ីរីទេ។ នេះក៏ចាំបាច់ត្រូវតែបញ្ជាក់ឲ្យច្បាស់”។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅពេលត្រូវគេសួរថា តើនោះរួមបញ្ចូល ទាំងចំណាត់ការអាចទៅរួច ក្នុងប្រទេសអ៊ីរ៉ាក់ដែរឬទេនោះ លោក Lieberman បានមានប្រសាសន៍ថា “ខ្ញុំកំពុងនិយាយថា យើងនឹងប្រឆាំង ចំពោះការគម្រាមកំហែង ណាមួយពីអ៊ីរ៉ង់ ហើយវាគ្មានបញ្ហាទេថា វាមកពីទីណានោះទេ សេរីភាពរបស់អ៊ីស្រាអែល គឺជាការសរុប។ យើងរក្សាសេរីភាពធ្វើចំណាត់ការនេះ”៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top