អន្តរជាតិ

អេស្ប៉ាញ បញ្ជាក់ពីរបាយការណ៍ ដែលថា ខ្លួនឈប់លក់គ្រាប់បែក ឲ្យអារ៉ាប៊ីសាអូឌីត

បរទេស៖មន្ត្រីនាំពាក្យ ក្រសួងការពារជាតិអេស្ប៉ាញមួយរូប បានបញ្ជាក់អំពីសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា អេស្ប៉ាញទើបបានផ្អាកលក់គ្រាប់បែក ឲ្យប្រទេសអារ៉ាប៊ីសាអូឌីត ស្របពេលមានក្តីព្រួយបារម្ភ ពីការយកគ្រាប់បែកទាំងនោះ ទៅប្រើប្រាស់ក្នុងជម្លោះ នៅប្រទេសយេម៉ែន។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Cadena Ser បានរាយការណ៍ថា ក្រសួងការពារជាតិ ទើបបានចាប់ផ្តើមដំណើរការ លុបចោលកុងត្រាមួយ ចុះហត្ថលេខារវាងអេស្ប៉ាញ និងអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០១៥ ដែលនឹងលក់គ្រាប់បែក ចំនួន៤០០គ្រាប់ ហើយនឹងសងវិញ នូវប្រាក់៩,២លានអឺរ៉ូ ដែលបង់រួចរាល់ ហើយសម្រាប់វត្ថុធាតុដើម។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ Yahoo News ចុះផ្សាយនៅរាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិអេស្ប៉ាញ់ បាននិយាយដូច្នេះថា “យើងសូមបញ្ជាក់ចំពោះព័ត៌មាននោះ” ប៉ុន្តែបានបដិសេធ មិនផ្តល់សេចក្តីលម្អិតបន្ថែមណាមួយ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top