អន្តរជាតិ

អនុប្រធានាធិបតី អាមេរិក ស្នើឲ្យដោះលែង អ្នកកាសែតរ៉យទ័រ នៅមីយ៉ានម៉ា

បរទេស៖ អនុប្រធានាធិបតី អាមេរិក លោក Mike Pence នៅថ្ងៃអង្គារសប្ដាហ៍នេះ បានស្នើឲ្យមីយ៉ានម៉ា លុបចោលសាលក្រម តុលាការ ដែលសម្រេច ដាក់ពន្ធនាគារ អ្នកសារព័ត៌មានរ៉យទ័រ ពីររូប រយៈពេល៧ឆ្នាំ និងស្នើឲ្យដោះលែង ពួកគេភ្លាមៗ ។

នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធើ លោក Pence បានសរសេរដូច្នេះថា “លោក Wa Lone និងលោក Kyaw Soe Oo shd គួរតែទទួលបានការ កោតសរសើរ គឺមិនមែនត្រូវជាប់ ពន្ធនាគារទេ សម្រាប់ការងាររបស់ពួកគាត់ ដែលបានបង្ហាញពី ការរំលោភសិទ្ធិមនុស្ស និងការសម្លាប់រង្គាល់។ សេរីភាពជំនឿសាសនា និងសេរីភាពសារព័ត៌មាន គឺមានសារៈសំខាន់ ចំពោះលទ្ធិប្រជាធិបតេយ្យ ដ៏រឹងមាំមួយ” ។

គួរបញ្ជាក់ថា អ្នកកាសែតរ៉យទ័រ ទាំងពីររូបនោះ ត្រូគេរកឃើញថាមានទោស ក្រោមច្បាប់ស្តីពីរឿង សម្ងាត់ផ្លូវការមួយ ហើយក្នុងខណៈត្រូវចាប់ខ្លួនក្នុងខែធ្នូ ពួកគាត់កំពុង តែស៊ើបអង្កេត អំពីការដែលកងកម្លាំង សន្តិសុខនិងជនស៊ីវិល សម្លាប់អ្នកភូមិ មកពីជនជាតិមូស្លីម ភាគតិច រ៉ូហ៊ីងយ៉ា ក្នុងរដ្ឋ Rakhine ៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top