អន្តរជាតិ

អង្គការសហប្រជាជាតិ មើលឃើញពេលវេលានៃការពិត សម្រាប់ដំណើរនយោបាយស៊ីរី

បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិ លោក Staffan de Mistura បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគ្នារវាងមហាអំណាចចម្បងៗ នៅខែនេះ ស្តីពីការបង្កើតគណម្មការមួយ ដើម្បីដឹកនាំកំណែទម្រងរដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសស៊ីរី នឹងជា “ពេលវេលានៃការពិត”សម្រាប់ដំណើរការ នយោបាយគួរទុកចិត្តបាន។

តាមសេចក្តីរាយការណ៍ពីកាសែ រ៉យទ័រ បានឲ្យដឹងថា លោក Staffan de Mistura បានមានប្រសាសន៍ថាវាមិនត្រូវអនុញ្ញាតឲ្យក្លាយជាដំណើរការ វែងឆ្ងាយ ស្តីពីដំណើរនោះទេ ប៉ុន្តែវាអាចជាចំណុចចូលទៅក្នុងកំណែទម្រង់រដ្ឋាភិបាលស៊ីរី ដែលនាំទៅរកការបោះឆ្នោតក្រោយសង្គ្រាម។

គួរបញ្ជាក់ថា លោក De Mistura នឹងចូលរួមក្នុងកិច្ចពិភាក្សាផ្សេងៗគ្នា នៅសប្ដាហ៍ក្រោយ គឺមួយមានការចូលរួមដោយរុស្ស៊ី តួកគីនិងអ៊ីរ៉ង់ ហើយមួយផ្សេងទៀត មានទាំងសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតចូលរួមផង ដើម្បីពិភាក្សាអំពីការបង្កើតគណកម្មការ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top