អន្តរជាតិ

ស្លាប់១៧និងរបួស១២នាក់ ក្រោយហេតុការណ៍ រថភ្លើងបុកគ្នា នៅប្រទេសអង់ហ្គូឡា

LUANDA៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា យ៉ាងហោចណាស់ មនុស្ស១៧នាក់បាត់បង់ជីវិត និង១២នាក់ផ្សេងទៀត បានរងរបួស ក្រោយហេតុការណ៍ រថភ្លើងបុកគ្នា នៅតំបន់ Bibala ក្នុងខេត្ត Namibe ភាគខាងជើងនៃប្រទេសអង់ហ្គូឡា ។ ក្រុមអាជ្ញាធរបាននិយាយដូច្នេះ ។

ក្រុមការងារជួយសង្គ្រោះបន្ទាន់ ដែលនៅកន្លែងកើតហេតុ បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹង កើនឡើងទៀត ដែលមានអ្នករងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងនេះ មានសភាពធ្ងន់ធ្ងរច្រើននាក់ ។

សូមបញ្ជាក់ថា អង់ហ្គូឡា ជាប្រទេសធំជាងគេទី៧ នៅទ្វីបអាហ្វ្រិក ដែលមានព្រំប្រទល់ នៅភាគខាងត្បូងជាប់ Namibia និងភាគខាងជើងជាប់នឹង សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ។ រីឯខាងលិចជាប់នឹងប្រទេស Zambia ហើយប៉ែកខាងលិច ជាប់នឹងមហាសមុទ្រអាត្លង់ទិក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top