អន្តរជាតិ

ស្រ្តីម៉ាឡេស៊ីពីរនាក់ ប៉ុនប៉ងរួមភេទក្នុងរថយន្ត ចុងក្រោយត្រូវពិន័យម្នាក់ ៦ផ្តៅ

បរទេស៖ ស្ត្រីពីរនាក់ បានប៉ុនប៉ងរួមភេទជាមួយគ្នា នៅក្នុងរថយន្តចត នៅចំណតសាធារណៈមួយ ស្ថិនតៅភាគខាងជើង រដ្ឋ Terengganu របស់ប្រទេស ម៉ាឡេស៊ី។ ទំនាក់ទំនងរវាងភេទដូចគ្នានេះ ត្រូវបានគេចាត់ទុកជាការខុសច្បាប់ នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

កាសែតក្នុងស្រុកម៉ាឡេស៊ីឈ្មោះ The Straits Times បានផ្សាយថា នៅក្នុងករណីដ៏កម្រមួយ ប្រឆាំងនឹងការរួមភេទដូចគ្នា នៅក្នុងប្រទេសម៉ាឡេស៊ី ស្រ្តីក្នុងស្រុកពីរនាក់ ដែលមានអាយុ ៣២ឆ្នាំ និង ២២ឆ្នាំត្រូវបានគេពិន័យ និងវាយនឹងរំពាត់ផ្តៅ ចំពោះការប៉ុនប៉ងរួមភេទ ជាមួយគ្នានេះ។

ស្ត្រីពីរនាក់ដែលមិនត្រូវបានគេ កំណត់អត្តសញ្ញាណ ត្រូវបានគេវាយម្នាក់ ៦រំពាត់ផ្តៅ នៅក្នុងបន្ទប់នៅតុលាការជាន់ខ្ពស់ Sharia នៅរដ្ឋធានី Kuala Terengganu ។ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្រក់ទឹកភ្នែក ប៉ុន្តែដៃគូរបស់នាង មិនបានបង្ហាញពីប្រតិកម្មអ្វីឡើយ។

សូមបញ្ជាក់ថា កាលពីខែមេសា ប៉ូលិសល្បាត បានរកឃើញគូស្នេហ៍មួយគូ ព្យាយាមរួមភេទនៅក្នុងឡាន។ ពួកគេត្រូវបានផ្តន្ទាទោស និងចោទប្រកាន់ក្រោមច្បាប់ Sharia ដែលហាមប្រាមការរួមភេទ និងស្រឡាញ់ភេទដូចគ្នា។ បន្ទាប់ពីបានសារភាពថា មានពិរុទ្ធស្ត្រីទាំងពីរនាក់នេះ ក៏ទទួលបានការផាកពិន័យចំនួន ៣.៣០០រីងហ្គីតម៉ាឡេស៊ី (ប្រហែល ៨០០ ដុល្លារអាមេរិក) ៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top