Uncategorized

សង្គមស៊ីវិល ស្នើអភិបាល ក្រុងព្រះសីហនុ ដូរក្រុមហ៊ុន ប្រមូលសម្រាមចេញ ក្រោយសង្កេតឃើញ ការប្រមូលសម្រាម គ្មានប្រសិទ្ធភាព

ភ្នំពេញ៖ ក្រោយសង្កេត ឃើញសម្រាម នៅក្នុងក្រុងព្រះសីហនុ ចេះតែបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឲ្យប៉ះពាល់ ដល់បរិស្ថាន ជាពិសេសប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យ ទេសចរណ៍ តែម្ដង ហើយការប្រមូលសម្រាម គ្មានប្រសិទ្ធភាពអ្វីបន្តិច ទាល់សោះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវ ជាតិកម្ពុជា បានស្នើយ៉ាងទទូច ដល់រដ្ឋបាលក្រុងព្រះសីហនុ ឲ្យដូរក្រុមហ៊ុនប្រមូល សម្រាមចេញនឹង ប្រកាសដេញថ្លៃយកក្រុមហ៊ុន ប្រមូលសម្រាមណា ដែលមានប្រសិទ្ធភាព មកធ្វើជាដៃគូសហការវិញ។

សូមរំលឹកថា សំរាមនៅក្នុងក្រុងព្រះសីហនុ បានកើនឡើង ចាប់ពី១២០​តោន ទៅ៣៧០​តោនឬ ៤០០តោន ក្នុងមួយថ្ងៃ ខណៈឡាន ដឹកសំរាមមានតែ១៧​គ្រឿង ប៉ុណ្ណោះហើយ រយៈពេល ប្រមាណ ២ខែកន្លងទៅអភិបាល ក្រុងព្រះសីហនុ បានស្រែកក្ដែងៗ នៅចំពោះមុខ ប្រជា ពលរដ្ឋថា នឹងដោះស្រាយបញ្ហា សំរាមឲ្យបានហើយ លោកបានអះអាងទៀតថា ប្រសិនបើ ក្រុមហ៊ុនថ្មី (KSWM) មិនអាចគ្រប់គ្រង សំរាមក្នុងទីក្រុង បានទេ លោកនឹងជ្រើសរើស ក្រុមហ៊ុនថ្មី ដើម្បីប្រតិបត្តិការ ប្រមូលសំរាមវិញ​ម្ដង។

ចំពោះការដោះស្រាយបញ្ហា សម្រាមស្អុយរលួយ កណ្ដាលទីក្រុងទេសចរណ៍ យ៉ាងគ្មានប្រសិទ្ធភាពនេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី៥ខែកញ្ញានេះ ថា “កន្លងមកវាគ្មានប្រសិទ្ធភាពទេ បើដាក់ឱសានវាទ ២ខែឲ្យក្រុមហ៊ុនធ្វើ បើមិនស្អាតមាន វិធានការដកចេញ ប៉ុន្តែឥឡូវ ២ខែហើយ នៅវាយតម្លៃអីទៀត បើអនុវត្តន៍មិនតាម គោល ការណ៍របស់ខ្លួនផង យកតែគោលការណ៍ លក្ខខ័ណ្ឌរបស់ខ្លួន មុនចូលដេញថ្លៃ មានលក្ខខ័ណ្ឌត្រូវធ្វើអីធ្វើ អីខ្លះហើយ ហើយមិនអនុវត្តន៍តាមផង អាហ្នឹងនៅវាយតម្លៃអីទៀត គួរតែប្រកាសជ្រើសរើស ឲ្យក្រុមហ៊ុនម កដាក់ពាក្យដេញថ្លៃ ឡើងវិញ ក្រុមខ្លួនឯងនិងបើមានលទ្ធភាព ដាក់ពាក្យដេញថ្លៃឡើងវិញទៅ ហើយបើសិននៅតែវាយតម្លៃ ប្រសិនបើក្រុមហ៊ុនហ្នឹងថា ធ្វើបានទៀត អាហ្នឹងទីក្រុងនៅតែប៉ះពាល់ដដែល នៅតែសម្រាមដដែល ការដោះស្រាយវាគ្មាន ប្រសិទ្ធភាពទេ ប្រសិទ្ធភាពលុះត្រាតែក្រុមហ៊ុនហ្នឹងធ្វើមិនកើត យើងត្រូវប្រកាសជ្រើសរើស យកក្រុមហ៊ុនណា មកធ្វើជាបន្តទៀតទើបវាមានប្រសិទ្ធភាព”។

ខេត្តព្រះសីហនុនាពេល ខាងមុខនឹងក្លាយ ជាទីក្រុងដែលពោរពេញ ទៅដោយការអភិវឌ្ឍន៍ដូចទីក្រុង ភ្នំពេញបច្ចុប្បន្នដូច្នេះ អភិបាលខេត្ត-ក្រុងព្រះសីហនុ គួរតែរៀបចំក្រុងឲ្យមាន សោភណ្ឌភាព សណ្ដាប់ ធ្នាប់បរិស្ថាននិងអនាម័យល្អ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលកំពុង តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈបឈរ។

អ្វីដែលគួរឲ្យកត់សម្គាល់ ដោយសារកំណើន ទេសចរនិងការអភិវឌ្ឍន៍ នៅក្នុងខេត្ត ព្រះសីហនុ តម្លៃទំនិញ និងសេវាកម្មផ្សេងៗ កាន់តែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ ។ ចំពោះការយកថ្លៃ សំរាម វិញ ពីមុនក្នុងមួយខែយកតែ១០ដុល្លារ តែប៉ុណ្ណោះបច្ចុប្បន្ននេះ ទាររហូតដល់ទៅ ៥០ ដុល្លារ ។ ចំណែកថ្លៃសេវារដ្ឋបាលសាងសង់ អាគារទំហំក្រោម២ពាន់ម៉ែត្រការ៉េ ត្រឹមតែ៧ពាន់ ដុល្លារ ប៉ុន្តែឥឡូវនេះតម្រូវឲ្យបង់១ម៉ឺន៥ពាន់ដុល្លារឯណោះ៕

Facebook Comments

To Top