អន្តរជាតិ

វិមានក្រឹមឡាំងច្រានចោល ការព្រមាន របស់លោក ត្រាំ ស្តីពីខេត្ត Idlib ប្រទេសស៊ីរី

បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បានធ្វើការច្រានចោល នូវការព្រមានរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះប្រទេសស៊ីរី មិនឲ្យធ្វើការវាយលុកក្នុងខេត្ត Idlib ដែលពួកឧទ្ទាមកាន់កាប់ ដោយនិយាយនៅថ្ងៃអង្គារថា តំបន់នោះគឺជាសម្បុកអំពើភេរវកម្ម។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “ការដែលគ្រាន់តែ និយាយចេញនូវការព្រមានខ្លះៗ ដោយមិនគិតដល់សក្កានុពល អវិជ្ជមានដ៏គ្រោះថ្នាក់ សម្រាប់ស្ថានភាពទាំងមូល នៅក្នុងប្រទេសស៊ីរី នោះប្រហែលជាមិនវិធីសាស្ត្រពេញលេញ គ្រប់ជ្រុងជ្រោយនោះឡើយ”។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទ បានព្រមានប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ និងសម្ពន្ធមិត្តរបស់លោក គឺអ៊ីរ៉ង់និងរុស្ស៊ី មិនឲ្យធ្វើការវាយប្រហារដោយខ្ជីខ្ជា ទៅលើខេត្តភាគពាយព្យរ បស់ប្រទេសស៊ីរី ដោយនិយាយថា ប្រជាជនរាប់សែននាក់ អាចនឹងត្រូវសម្លាប់៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top