ព័ត៌មានជាតិ

លិច​ទូក​ចម្លង​ បណ្តាល​ឲ្យ​លិច​រថយន្ត​មួយ​គ្រឿង​ សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​

​ភ្នំពេញ ​៖​ កំពង់​​ចម្លង​ស្រុក​ពាម​រក៍​ បានចម្លងរថយន្តមួយគ្រឿង មិនទាន់ទាំងដល់គោលដៅផង បាន​លិចធ្លាក់​រថយន្ត​មួយ​គ្រឿង​ សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់ ​នៅ​ព្រឹកថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​​ នៅ​ភូមិ​ប្រាសាទ​លិច​ ឃុំ​បន្លិច​ប្រាសាទ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ​​រថយន្តដែលលិច ​ម៉ាក​លុ​ច​ស៊ី​ស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-0502​ ​ម្ចាស់​រថយន្ត​ឈ្មោះ​ ស៊ីវ​ ណា​រិ​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​លិច​ ឃុំ​បន្លិច​ប្រាសាទ​។​

​ប​ច្ច​ប្បន្ន​សមត្ថកិច្ច​​​បាន​ស្រង់​រថយន្ត​យក​មក​ដាក់ ​នៅ​លើគោក​រួចរាល់​​ ។ ​ករណី​ខាងលើ​មិន​បណ្តាល​ឲ្យ​ស្លាប់​ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ៕ ដោយ៖ព្រឿង វិសាល

Facebook Comments

To Top