ព័ត៌មានជាតិ

រកឃើញសព ក្មេងប្រុសម្នាក់ ចំណែកក្មេងស្រី ម្នាក់ទៀត នៅមិនទាន់រកឃើញ

ភ្នំពេញ ៖ ក្មេងប្រុស-ស្រី៧នាក់ នំាលែងទឹក នៅចំណុចវាលខ្សាច់អូតាង ភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវទឹកកួច ស្លាប់២នាក់ កាលពីថ្ងៃទី២ កញ្ញា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ សពក្មេងប្រុសម្នាក់ហើយ នៅក្មេងស្រីម្នាក់ទៀត មិនរកឃើញ។

អធិការនគរបាល ស្រុកអួរយ៉ាដាវ បានឲ្យដឹង ពីនាក់ដែលបានស្លាប់ ទី១ឈ្មោះ រមាស ចយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពួន ស្រុកកំណើតភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ និងទី២ឈ្មោះ ភ្នង ទ្រើក ភេទស្រី អាយុ១៤ឆ្នាំ ភូមិឃុំដូចខាងលើ(នៅមិនទាន់រកឃើញសព)។
ដោយឡែកក្មេងៗ៥នាក់ទៀត បានអណ្តែតទៅទើលើថ្មពុំមានគ្រោះថ្នាក់អ្វីឡើយ ហើយក្មេង ទាំង៥នាក់នោះមានឈ្មោះដូចខាងក្រោម៖
ទី១ឈ្មោះ ភ្នង ចច ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិទំពួន ស្រុកកំណើតភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ។
ទី២ឈ្មោះ ភ្នង ចិត្ត ភេទស្រី អាយុ៩ឆ្នាំ
ទី៣ឈ្មោះ ភ្នង រស់ ភេទស្រី អាយុ៧ឆ្នាំ
ទី៤ឈ្មោះ ភ្នង រ៉ៃ ភេទប្រុស អាយុ៧ឆ្នាំ
ទី៥ឈ្មោះ រមាស ហើក ភេទស្រី អាយុ១៣ឆ្នាំ ក្មេងទាំងអស់មានភូមិឃុំដូចខាងលើ៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top