កីឡា

មែនទែនហើយ! Pogba ចង់ចាកចេញពី Man Utd ក្នុងខែមករា ព្រោះចង់លេងជាមួយ Ronaldo

មានរបាយការណ៍មួយដែលលេច ចេញពីអ៊ីតាលីបានបង្ហាញថា Paul Pogba កីឡាករបាល់ទាត់របស់ បិសាចក្រហម ចង់ចាកចេញពី Old Trafford នៅក្នុងខែមករា ហើយនឹងទៅចូលរួមជាមួយ ក្លឹបមួយផងដែរ។

យោងតាមសារព័ត៌មាន Tuttosport កីឡាករសញ្ជាតិបារាំងរូបនេះ កំពុងចាប់អារម្មណ៍ក្នុងការត្រលប់ទៅក្រុម Juventus វិញខណៈដែលគាត់ ចង់លេង ជាមួយ Cristiano Ronaldo ។

ទោះជាយ៉ាងណាក៏ដោយខ្សែបម្រើរូបនេះ ត្រូវបានគេនិយាយថា មានទំនាក់ទំនងតិចតួចប៉ុណ្ណោះ ជាមួយអ្នកចាត់ការទូទៅលោក Jose Mourinho ហើយត្រូវបានគេជឿជាក់ថា ចង់ចាកចេញពីទឹកដី Old Trafford ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលកីឡាករពូកែលេងម៉ូតសក់រូបនេះ ត្រូវបានផ្សារភ្ជាប់ យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប FC Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករចុងក្រោយ ប៉ុន្តែក្រុម United ហាក់ដូចជា មិនព្រម ចរចាជាមួយក្លិបយក្សនៅអេស៉្បាញមួយនេះឡើយ ៕ ដោយ៖ ផល វិចិត្រ

Facebook Comments

To Top