ព័ត៌មានជាតិ

មាន់ស្រែនឹងមកអង្រួនឆាក TrueMoney ថ្ងៃសុក្រសប្តាហ៍នេះ!

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនឹងកក្រើកផ្សារទំនើប​​​ AEON Mall ភ្នំពេញ​​ ដែលជាការសហការគ្នា យ៉ាងពិសេសរវាងក្រុមហ៊ុន TrueMoney និងរោងភាពយន្ត Major Cineplex គឺ 4DX by TrueMoney រួមជាមួយកម្មវិធី Launching Ticketing គ្រោងនឹងដាក់ សម្ពោធជាផ្លូវការហើយ នៅសប្តាហ៍នេះ។

ក្រុមហ៊ុន​បម្រើសេវា​​ វេរលុយ​ដ៏ធំ​​មួយនេះ​​ បានពង្រីកការផ្តល់ជូន​​ អតិថិជន​នូវសេវាបន្ថែមថ្មី​​ មួយទៀត​តាមរយៈ ការចាយលុយអេឡិចត្រូនិក ​ដោយប្រើកម្មវិធី​​​ TrueMoney​ ក្នុងទូរស័ព្ទដៃ ជាមួយ​នឹងអត្ថប្រយោជន៍ ដ៏សម្បូរបែបសម្រាប់ អតិថិជនទាំងអស់។​ អតិថិជនអាចទិញសំបុត្រកុន​​ បញ្ចូលកាតទូរសព្ទ ទិញទំនិញ​ អាហារ និងភេសជ្ជៈ ដោយគ្រាន់តែ​ មានកម្មវិធី​ TrueMoney ក្នុងទូរសព្ទដៃជាការស្រេច។​ មិនត្រឹមតែចំណេញពេលវេលា លឿនរហ័ស​ សុវត្ថិភាព​​ ប៉ុណ្ណោះទេ​ ក៏មានការបញ្ជុះតម្លៃយ៉ាងច្រើនផងដែរ។

ប្រធានផ្នែកទីផ្សារក្រុមហ៊ុន​​ ទ្រូម៉ាន់នី​​​ លោក​​ ឈន់​ សកល​ បានឲ្យដឹងថា​​​៖​ «​ ដើម្បីឲ្យរិតតែអស្ចារ្យ ក្រុមហ៊ុន​នឹងរៀបចំ កម្មវិធី​​ទាំង២នេះបញ្ជូលគ្នា ក្នុងថ្ងៃតែមួយជាមួយគ្នាតែម្តង​ គឺ​កម្មវិធីសម្ពោធ​រោងភាពយន្ត​ 4DX by TrueMoney​​ និងកម្មវិធីសម្ពោធមុខងារថ្មី នៃការទិញសំបុត្រកុន តាមទូរសព្ទដៃ នៅថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ​ ចាប់ពីម៉ោង​ ៣ រសៀលតទៅ​ »។​​

លោកបានបន្ថែមថា​​ កម្មវិធីនេះក៏នឹងមានការចូលរួម សម្តែងពីតារាល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប​ ការលេងហ្គេមយករង្វាន់​ ការទស្សនាភាពយន្ត​ 4DX ដោយឥតគិតថ្លៃ ជាពិសេសកញ្ញា រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» ដ៏ល្បីក៏នឹងមានវត្តមាន នៅទីនោះផងដែរ​ ។​

សូមអញ្ជើញចូលរួម ដោយសេរីក្នុងកម្មវិធី សម្ពោធជាផ្លូវការនេះទាំងអស់គ្នា​ ហើយកុំភ្លេច Download កម្មវិធី TrueMoney ចូលក្នុងទូរសព្ទដៃ​ រួចដាក់លុយនៅកន្លែង វេរលុយ របស់ភ្នាក់ងារទ្រូម៉ាន់នី​ ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបាន កាដូរពិសេសពី​ទ្រូម៉ាន់នី ​៕

Facebook Comments

To Top