អន្តរជាតិ

ប្រធានាធិបតីបារាំង តែងតាំងរដ្ឋមន្ត្រីបរិស្ថានថ្មី ស្របពេលកំពុងមានបញ្ហា

បរទេស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានតែងតាំងអតីត សមាជិកសភាមកពីបក្ស Green ជារដ្ឋមន្ត្រីបរិស្ថានថ្មីរបស់លោក នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសង្ឃឹមថានឹងដាក់បញ្ចូលជីវិតថ្មី ទៅក្នុងរដ្ឋបាលដែលរង្គោះរង្គើរបស់លោក ក្រោយមានបញ្ហា និងនៅមុនពេល មានកំណែទម្រង់ជុំមួយផ្សេងទៀត។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ បានឲ្យដឹងថា លោក Macron ត្រូវបង្ខំឲ្យធ្វើបែបនេះ បន្ទាប់ពីលោក Nicolas Hulot ជាអ្នកធ្វើយុទ្ធនាការ បរិស្ថានដ៏មានប្រជាប្រិយ បានសុំលាឈប់ពីតំណែង ក្នុងខណៈផ្សាយបន្តផ្ទាល់លើវិទ្យុ កាលពីសប្ដាហ៍មុន ជុំវិញអ្វីដែលលោកមានអារម្មណ៍ថា ជាការប្តេជ្ញាប្រហោងក្នុង លើគោលនយោបាយបរិស្ថាន។

អ្នកវិភាគផ្នែកថាមពល បាននិយាយថា ការតែងតាំងលោក Francois de Rugy ឲ្យចូលមកជំនួសតំណែងនេះ បានឆ្លុះបញ្ចាំង ឲ្យឃើញបំណងរបស់លោក Macron ក្នុងការផ្តល់នូវតំណែងរដ្ឋមន្ត្រីដ៏រសើប ដែលរួមមានទាំងថាមពលផង ឲ្យដល់អ្នកនយោបាយអាជីពស្បែកក្រាស់ ដែលមានបទពិសោធន៍ ធ្វើឧត្តមគតិឲ្យមានតុល្យភាព ជាមួយភាពពិតនៃនយោបាយ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top