តារា

បះសក់ សូលីហ្សា បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី ដែល​មើល​ពីក្រោយ ​ពិតជា​មានរាងម៉ាអែម​អស់​ស្ទះ

ភ្នំពេញៈ តារាសម្តែងស្រីស្អាត សម្ផស្សមិនអន់ កញ្ញា សូលីហ្សា ក្រោយពី​សម្ងំ​ហាត់ប្រាណ ​សម្រក​រាង​មួយរយៈ​ ហើយបង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី ដែល​មើល​ពីក្រោយ​ពិតជា​មានរាងម៉ាអែម​អស់​ស្ទះ មាន​បុរស​មិនតិច​ទេ ​លួច​សរសើរ​សម្រស់​ស្រី​ស្អាត​ម្នាក់នេះ ។

កញ្ញា សូ លីហ្សា ត្រូវបាន​គេ​ចាត់ទុក ជា​តារា​សម្តែង​ស្រី​រូប​ស្រស់ ដែល​និយម​តុបតែង​ខ្លួន ​បែប​ទាន់សម័យ​គួរឱ្យ​ទាក់ទាញ ។ អ្វីដែល​កត់សម្គាល់ ក្រោយពី​សម្ងំ​ហាត់ប្រាណ​សម្រក​រាង​ មួយរយៈ​ពេលនេះ នាងបាន​បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី ដែល​មើល​ពីក្រោយ ​ពិតជា​មាន​បុរស​មិនតិច​នាក់ទេ​ លួច​សរសើរ​សម្រស់​ដ៏ស្រស់ស្អាត​ ។

កាលពី​ថ្មីៗ​នេះ​ស្រី​ស្រស់សាច់ខ្ចី សូ លីហ្សា បានបង្ហាញ​រាង ​ក្នុង​ឈុត​មៃ​យ៉ូ​មួយឈុត​ ដោយ​នាង​ថត​បង្អួតរាង​ពីក្រោយ ​ដែល​បង្ហាញ​ពី​ត្រគាក​រីកសាយ​មើលទៅ​ពិតជា​ស្រស់ស្អាត ​ដែល​នារី​ជាច្រើន​ប្រាថ្នា​ចង់បាន ។

ជាមួយគ្នានោះដែរ ក៏មានការ​លើកឡើងថា​ ទម្រាំ​ង​បាន​រូបរាង​បែបនេះ សូ លីហ្សា បាន​ព្យាយាម​ប្រឹងប្រែង​ ហាត់ប្រាណ​សម្រក​ខ្លាំងណាស់ ។ តែ​ពេលនេះ​នាង​មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ ​ព្រោះ​គិតថា​ ខ្លួន​មិនទាន់មាន​រូបរាង​ស្រ​ឡូ​ន ​តាម​អ្វីដែល​ចង់បាន ។

ក្រៅពី​ការងារសិល្បៈ សូ លីហ្សា ក៏​ជា​ម្ចាស់​ហាង​សាឡ​ន មួយ​ដែរ ហើយកន្លងមក​ស្រី​ស្អាត​ម្នាក់នេះ​ ក៏មាន​បំណង​ចង់​ក្លាយ ជា​តារាចម្រៀង​តែ​ពេលនេះ​មិនទាន់​សម្រេចបំណង​នៅឡើយ​ទេ ។

​សូមជម្រាបថា ស្រីស្រស់រាងសិចស៊ី សូ លីហ្សា មានប្រជាប្រិយភាព​កាន់តែ​ល្អ កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង​និយម​លេងខ្លួន​ ជាមួយ​សម្ភារៈ​ទាន់សម័យ ។ កំពុង​លេចមុខ​លេច​មាត់​ នៅក្នុង​រឿង​ភាគ​និង​ស្ប៉ត​ពាណិជ្ជកម្ម​ ជា​បន្តបន្ទាប់ ៕ ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top