នយោបាយ

បណ្តាអង្គទូត៩ មិនចូលរួម ក្នុងសម័យប្រជុំ លើកដំបូង នៃរដ្ឋសភា

ភ្នំពេញ ៖ បណ្តាអង្គទូតចំនួន៩ បានអវត្តមាន ចូលរួមក្នុងពិធី បើកកិច្ចប្រជុំ លើកដំបូង នៃរដ្ឋសភា អាណត្តិទី៦ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងចំណោមបណ្តា អង្គទូតទាំង ៣១ប្រចាំនៅកម្ពុជា ។

ក្នុងនោះអង្គទូត ដែលមានវត្តមានចំនួន២២ និងអវត្តមានចំនួន៩ ។

ទូតទាំង៩នោះរួមមាន៖ ១.  អាមេរិក , ២.  កាណាដា , ៣. អូស្រ្តាលី , ៤. បារាំង , ៥. អាឡឺម៉ង់ , ៦. អង់គ្លេស , ៧. ស៊ុយអ៊ែត , ៨.  សហគមន៍អឺរុប និង៩.  ប៊ុលហ្គារី ។

សម្រាប់ទូតកាណាដា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ។

សូមបញ្ជាក់ថា ទូតទាំង៩នេះ ក្រោយការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជាបានបញ្ចប់ កាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺពួកគេមិនបានអបអរសាទរ ដែលកម្ពុជារៀបចំការបោះឆ្នោត បញ្ចប់ដោយជោគជ័យនោះទេ ហើយក៏ប្រកាស មិនទទួលស្គាល់លទ្ធផល បោះឆ្នោតដែរ ដោយសារតែអវត្តមានអតីត គណបក្សសង្រ្គោះជាតិ ៕

Facebook Comments

To Top