អន្តរជាតិ

នាយឧត្តមសេនីយ៍ ជាន់ខ្ពស់អាមេរិក ព្រមានប្រឆាំងការ វាយប្រហារដ៏ចម្បង លើខេត្ត Idlib ប្រទេសស៊ីរី

បរទេស ៖ មន្ត្រីយោធាជាន់ខ្ពស់ អាមេរិក តាមសេចក្តី រាយការណ៍ បានព្រមាន នៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការវាយប្រហារដ៏ធំ របស់យោធាស៊ីរី ទៅលើខេត្ត Idlib ដែលពួកឧទ្ទាមកាន់ កាប់ នឹងនាំទៅរកមហន្តរាយមនុស្សជាតិ ហើយនិងបានណែនាំឲ្យប្រើប្រតិបត្តិការតូចតាច ទៅលើពួកសកម្មប្រយុទ្ធ នៅទីនោះជំនួសវិញ។

ប្រធានអគ្គសេនាធិការ ចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Joseph Dunford បានប្រាប់អ្នក សារ ព័ត៌មាន ក្នុងអំឡុងធ្វើដំណើរទៅទីក្រុងអាតែនដូច្នេះថា “ប្រសិនបើប្រតិបត្តិការ យោធា ដ៏ធំកើតមានឡើង យើងអាចរំពឹងបានថា នឹងមានមហន្តរាយមនុស្សជាតិ ហើយខ្ញុំគិតថា យើងទាំងអស់គ្នានឹងចង់ឃើញហេតុការណ៍នោះត្រូវបានជៀសវាង”។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ Joseph Dunford បានចាប់ផ្តើមដំណើរទស្សនកិច្ច២ថ្ងៃ នៅប្រទេសក្រិក ក្រោយធ្វើការទាក់ទងគ្នា លំដាប់ខ្ពស់មួយសប្ដាហ៍ រវាងប្រទេសទាំងពីរ ស្របពេលភាពតានតឹងកើនឡើង រវាងអាមេរិកនិងតួកគី ៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top