អន្តរជាតិ

នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង​ អំពាវនាវឲ្យពង្រីក ទំនាក់ទំនង ជាមួយ ចិន​ ដើម្បីនាំយក សន្ដិភាពដល់ ឧបទ្វីបកូរ៉េ

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក​ លី​ ណាក់យ៉ុន​ បានអំពាវនាវឱ្យពង្រីកបន្ថែមទៀត នូវកិច្ច សហប្រតិបត្តិការជាមួយចិន​ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ​ និង នាំសន្តិភាពអចិន្ត្រៃយ៍ទៅកាន់ឧបទ្វីបកូរ៉េ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំមួយ​ ស្តីពីអនាគតរបស់ប្រទេស​ លោកលី​ បាននិយាយថា​ ប្រទេសទាំងពីរ បានបង្កើនការផ្លាស់ប្តូរក្នុងល្បឿនយ៉ាងលឿន​ ដែលមិនធ្លាប់មានចាប់តាំងពីការបង្កើត ទំនាក់ទំនង ការទូតកាលពី ២៦ឆ្នាំមុន​ ប៉ុន្តែថានៅតែមានអ្វីជាច្រើនទៀត​ ដែលត្រូវធ្វើ។

លោកលីបាន​បន្ដថា “កិច្ចការមិនទាន់មាននៅឡើយនៅក្នុងទំនាក់ទំនងរវាងកូរ៉េនិងចិន​ មានកិច្ចការ ជាច្រើនដែលត្រូវធ្វើក្នុងប្រជាជន​ និងប្រជាជន​ និងការផ្លាស់ប្តូរសម្ភារៈ​ និងកិច្ចសហប្រតិបត្តិការ នៅក្នុង វិស័យផ្សេងៗរួមមានកិច្ចការបរទេស​ និងសន្តិសុខ៕

Facebook Comments

To Top