តារា

នាង Cardi B ចង់សាក់ ឈ្មោះកូនស្រី Kulture លើដងខ្លួន

អាមេរិក ៖ ហេតុតែស្រលាញ់កូន និងជាមនុស្សនិយមរូបសាក់ស្រាប់ រាជនីចម្រៀងរ៉េប​​ Cardi B ស្រាប់តែប្រាប់អ្នកគាំទ្រថានាងចង់សាក់ ឈ្មោះកូននៅលើខ្លួន ហើយសុំយោបល់ថាសាក់កន្លែងល្អ។

កំពូលតារារ៉េបថ្មី Cardi B ដែលទើបសម្រាលកូនបាន២ខែនោះបាននិយាយថានាង ចង់សាក់ឈ្មោះ កូនស្រី Kulture នៅលើខ្លួនហើយតារូបនេះបានបង្ហោះក្នុងបណ្តាញសង្គម Twiiter សុំយោបល់ពីអ្នក គាំទ្រថាគួរសាក់ត្រង់ណា។ ក្រោយបង្ហោះបែបនេះ មានអ្នកគាំទ្រជាច្រើនណែនាំអោយសាក់នៅលើដៃ តែ Cardi ឆ្លើយថាដៃសងខាងមានសាក់ស្រាប់ទៅហើយ នាងចង់សាក់កន្លែងផ្សេងវិញ ។ តារាវ័យ២៥ Cardi បង្ហោះបែបនេះតែមួយថ្ងៃប៉ុនណោះក្រោយតារារ៉េប Offset ជាស្វាមីសាក់ឈ្មោះកូនស្រី Kulture នៅលើផ្ទៃមុខដែលសុទ្ធតែរូបសាក់ស្រាប់ ។

Cardi B និង Offset បានរៀបការស្ងាត់ៗកាលពីដើម្បីឆ្នាំនេះមុនពេលស្វាគមន៍កូនស្រី Kulture ហើយពួកគេលែងអួតរឿងចាយលុយ១ លានដុល្លាររៀបការទៀតហើយ ព្រោះតែមមាញឹកជាមួយ បទចម្រៀងថ្មីរាងខ្លួន ៕

ប្រែសម្រួលដោយ ៖ ទូច សុខលីដា

Facebook Comments

To Top