អន្តរជាតិ

តួកគីប្រាប់ សហរដ្ឋអាមេរិកថា ពួកសកម្មប្រយុទ្ធឃឺដ ត្រូវតែចាកចេញ ពីប្រទេសស៊ីរី

បរទេស៖ស្របពេលដែលហិង្សា ក្នុងតំបន់ Idlib ដែលពួកឧទ្ទាមកាន់កាប់ក្នុងប្រទេសស៊ីរីភាគខាងជើង កើនកម្តៅកាន់តែខ្លាំង រដ្ឋមន្ត្រីការពារជាតិតួកគី បាននិយាយថា ប្រទេសតួកគីបានប្រាប់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារថា ពួកសកម្មប្រយុទ្ធឃឺដ ត្រូវតែបោះបង់ ប្រទេសស៊ីរីចោលទាំងស្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា នៅទីក្រុងអង់ការ៉ា លោក Hulusi Akar រដ្ឋមន្ត្រីការពារជាតិតួកគី បាននិយាយប្រាប់ តំបន់ពិសេសអាមេរិកសម្រាប់ស៊ីរី លោក James Jeffrey ដូច្នេះថា ប្រទេសតួកគីចង់ឲ្យ ពួកសកម្មប្រយុទ្ធឃឺដ បោះបង់តំបន់ចោលទាំងស្រុង។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិតួកគី គឺធ្វើឡើងស្របពេលដែលកងកម្លាំងតួកគី និងអាមេរិក កំពុងតែធ្វើប្រតិបត្តិការល្បាតរួមគ្នា នៅទីក្រុង Manbij ប្រទេសស៊ីរីភាគពាយព្យ ជាផ្នែកនៃដំណើរបោសសម្អាត តំបន់របស់ពួកសកម្មប្រយុទ្ធ YPG៕ ប្រែសម្រួល៖ប៉ាង កុង

To Top