អន្តរជាតិ

តួកគីនិងអាមេរិក ពិភាក្សាគ្នាអំពីខេត្ត Idlib និងទីក្រុង Manbij ប្រទេសស៊ីរី

បរទេស៖ ប្រភពការទូតតួកគីមួយបាននិយាយថា នៅក្នុងកិច្ចសន្ទនាគ្នាមួយ តាមទូរស័ព្ទនៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានពិភាក្សាគ្នាពីការវិវត្តផ្សេងៗ នៅក្នុងខេត្ត Idlib និងទីក្រុង Manbijរបស់ប្រទេសស៊ីរី រួមជាមួយនឹងបញ្ហាទ្វេភាគីនានា។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅរាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ បានរាយការណ៍ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះគឺធ្វើឡើងស្របពេល ដែលហិង្សាក្នុងខេត្ត Idlib ជាទីតាំងពួកឧទ្ទាមកាន់កាប់ដ៏ចម្បងចុងក្រោយ ក្នុងប្រទេសស៊ីរីបានកើនកម្តៅខ្លាំងឡើងដោយសាររុស្ស៊ីបន្តធ្វើការវាយ ប្រហារតាមអាកាសឡើងវិញ នៅក្នុងតំបន់។

គួរបញ្ជាក់ថា តួកគីនិងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាសមាជិកអង្គការណាតូ បានបែកបាក់គ្នា ជុំវិញរឿងក្តី លើការចោទប្រកាន់គ្រូគង្វាលអាមេរិក ពាក់ព័ន្ធក្នុងអំពើភេរវកម្មនៅប្រទេសតួកគី តែប្រទេសទាំងពីរនេះ កំពុងតែធ្វើប្រតិបត្តិការល្បាតរួមគ្នា ក្នុងទីក្រុង Manbij ជាផ្នែកនៃផែនការបោស សម្អាតពួកសកម្មប្រយុទ្ធឃឺដចេញពីតំបន់៕
ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top