អន្តរជាតិ

ណាសា ថា យើងមាន រយៈពេល៤៥ថ្ងៃប៉ុណ្ណោះ ដើម្បីទាក់ទងទៅនឹង យានយន្តរបស់ខ្លួន ដែលជួបខ្យល់ព្យុះ ធូលីលើភពអង្គារ

អាមេរិក ៖ អង្គការណាសាបានបង្ហាញថា វានឹងមានរយៈពេល៤៥ថ្ងៃ ដើម្បីទាក់ទងយានយន្ត របស់ខ្លួន ដែលជួបព្យុះ Martian ដែលបណ្តាលឲ្យជាប់គាំង វាមិនបានកត់ត្រាព្យុះសកម្ម នៅក្បែរយាននេះទេ ហើយសង្ឃឹមថា វានឹងមានព្រះអាទិត្យគ្រប់គ្រាន់ សម្រាប់ការហោះហើរឡើងនេះ បើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ទោះយ៉ាងណាក៏ដោយប្រតិបត្តិករទទួលស្គាល់ថា ពួកគេកំពុងតែប្រណាំងប្រជែងជាមួយពេល វេលា ហើយសារភាពថា ប្រសិនបើគ្មានសញ្ញា បន្ទាប់ពី៤៥ ថ្ងៃ រ៉ូវឺប្រហែលមិនអាចងើបឡើងវិញឡើយ។ លោក John Callas អ្នកគ្រប់គ្រងគម្រោង Opportunity នៅ JPL បាននិយាយថា ព្រះអាទិត្យកំពុងតែ បំបែកពពុះខ្មៅនៅលើតំបន់ Perseverance Valley ហើយមិនយូរមិនឆាប់នឹងមានពន្លឺព្រះអាទិត្យ គ្រប់គ្រាន់អាចផ្តល់ថាមពលអាគុយរបស់វាបាន។

នៅពេលដែលកម្រិត Tau ធ្លាក់ចុះនៅខាងក្រោម ១,៥  យើងនឹងចាប់ផ្តើមរយៈពេល នៃការព្យាយាម យ៉ាងសកម្មដើម្បីទាក់ទងជាមួយយន្តរ៉ូស ដោយបញ្ជូនវាពាក្យបញ្ជាតាមរយៈអង់តែន របស់អង្គការ ណាសា៕

ប្រែសម្រួលដោយ៖លី ភីលីព

To Top