អន្តរជាតិ

ជើងហោះហើរ ជាច្រើនត្រូវបាន លុបចោល ខណៈព្យុះទីហ្វុង Jebi វាយប្រហារមកលើ ព្រលាន យន្តហោះ Kansai

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨នេះថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បានលុបចោល ជើងហោះហើរមួយចំនួន ដែលធ្វើដំណើ់រទៅនិងមកពីខេត្ត Osaka ប្រទេសជប៉ុន កាលពីថ្ងៃ អង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លំាង ដែលបង្កឡើងដោយព្យុះទីហ្វុង Jebi ដែលបង្កឲ្យ មានទឹកជំនន់នៅឯព្រលាន យន្តហោះអន្តរជាតិ Kansai ។

មន្ត្រីក្រសួងសាធារណការ ជប៉ុនមួយរូប បាននិយាយថា អាកាសយានដ្ឋានត្រូវបានបិទ ។ ផ្លូវរត់ជាច្រើន និងផ្នែកជាច្រើន នៃព្រលានយន្តហោះបាន ជន់លិចដោយទឹកជំនន់ ដែលមានរលកខ្ពស់ ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហោះដោយក្រុមហ៊ុន អាកាសចរណ៍ SAI បានផ្តល់ ដំបូន្មានដល់អតិថិជនរបស់ខ្លួន ដើម្បីបញ្ជាក់អំពីការ ធ្វើដំណើរឆ្ពោះទៅកាន់ខេត្ត Osaka ខណៈដែលស្ថានភាពទឹកជំនន់ អាចបន្តជន់លិចនៅឡើយ ។

ជើងហោះហើរដែលរង នូវផលប៉ះពាល់ រួមមាន សម្រាប់ថ្ងៃទី៤ SQ622 និងSQ623 និងជើង ហោះហើរសម្រាប់ថ្ងៃទី៥ កញ្ញា គឺមានជើងហោះហើរ SQ618 និង SQ619 ៕

ប្រែសម្រួលដោយ ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top