តារា

ជនសង្ស័យពីរនាក់ កាច់កម៉ូតូ ពីស្រុកបាទី ត្រូវសមត្ថកិច្ចស្ទាក់ ក្របួចបាននៅខណ្ឌដង្កោ​

ភ្នំពេញៈ​ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌដង្កោ សហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកបាទី បានឃាត់ខ្លួនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់ក ម៉ូតូរបស់ប្រពលរដ្ឋ​បានសម្រេច​ កាលពីវេលាម៉ោង​ ១១នឹង៣០នាទី​ ព្រឹកថ្ងៃទី​ ០៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ នៅចំណុចភូមិសេរីសម្បត្តិ​ ឃុំពន់សរ​ ស្រុកបាទី​ ខេត្តតាកែវ​ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ​ ធាង​ ឡោ​ ភេទស្រី​ អាយុ​៥០ឆ្នាំ​ ចំណែកជនសង្ស័យ ទាំងពីរនាក់ ទី១​ ឈ្មោះ​ ជួន​ វិច្ច័យ​ អាយុ​ ២៣​ ឆ្នាំ​ ស្នាក់នៅតាខ្មៅ​ មានស្រុកកំណើតខេត្តកំពង់ចាម​ ទី២ឈ្មោះ​ វុធ​ រស្មី​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកឈប់ធ្វើសកម្មភាពកាច់កម៉ូតូ ម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ដែលម្ចាស់ចតទុកនៅមុខផ្ទះបានសម្រេច ហើយព្យាយាមជិះគេច តាមបណ្តោយផ្លូវជាតិលេខ២​ ឆ្ពោះឡើងមកភ្នំពេញ​ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទី សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ​ ធ្វើការដេញចាប់រហូត មកដល់ចំណុចភូមិព្រែកតាតាំង​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ជនសង្ស័យបានផ្តួលម៉ូតូ រួចរត់តាមវាលស្រែ ក៏កម្លាំងធ្វើឡោព័ទ្ធចាប់បានភ្លាមៗ យកមកកាន់ទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស​ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើឯក​សារប្រគល់ អោយកម្លាំងនគរបាលស្រុកបាទី ដើម្បីបន្តនីតិវិធី​ ៕ ដោយ៖ ទុយ ម៉ែន

Facebook Comments

To Top